តុក្កតាយក្សបង្ហាញខ្លួនលើកទី៩ នៅសៀមរាប

ខេត្តសៀមរាប៖ ព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សបានប្រព្រឹត្តឡើងនៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ នៅខេត្តសៀមរាបក្រោមការបញ្ចេញស្នាដៃ និងទេពកោសល្យរបស់ក្រុមកុមារកំព្រា កុមារក្រីក្រគ្មានទីពឹង និងក្រុមការងារងាយរងគ្រោះប្រមាណជាង៤៥០នាក់ ដែលកំពុងរស់នៅសិក្សារៀនសូត្រ នៅតាមបណ្តាអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដែលកំពុងធ្វើសកម្មភាពមនុស្សធម៌ក្នុងខេត្តសៀមរាប។

លោក អ៊ុន សាវ៉ាន់ អ្នកចាត់ការទូទៅនៃគម្រោងតុក្កតាយក្សនេះបានឱ្យ ដឹងថា ការរៀបចំដង្ហែក្បួននេះគឺជាឆ្នាំទី៩ហើយសម្រាប់ឆ្នាំ២០១៥ បន្ទាប់ពី ទទួលបានជោគជ័យរយៈពេល៨ឆ្នាំជាប់ៗគ្នា ។ តុក្កតាយក្សប្រមូលផ្តុំរូបរាងនៃបណ្តាសត្វកម្រ ដែលប្រឈមនឹងការបាត់បង់ ដែល មនុស្សជំនាន់ក្រោយនឹងលែងបានឃើញ ឬស្គាល់ ។ អ្នកចាត់ការទូទៅនៃគម្រោងតុក្កតាយក្សនេះបាន រំឭកថា កាលពីឆ្នាំ២០១៤ ព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សបានបង្ហាញរូបសត្វកម្រដូចជាសត្វឪឡក្របី សត្វតេះ សំពោចភ្នំ ពស់ថ្នាំងអំពៅ សត្វល្អិតស្លឹកឈើ ត្រីប៉ាសេអ៊ីជាដើម និងបញ្ចូលតុក្កតានិមិត្តរូបនៃមនុស្សផងដែរ គឺតុក្កតាយក្សនិមិត្តរូបនៃរបាំអប្សរា ។

ប៉ុន្តែសម្រាប់ឆ្នាំ២០១៥នេះតុក្កតាយក្សនិមិត្តរូបរបាំអប្សរា ត្រូវជំនួសដោយតុក្កតាយក្សនិមិត្តរូបលោកស្រី ប៉ែន រ៉ន សិល្បការិនី ចម្រៀងសម័យសំឡេងរៃកណ្តឹងទស្សវត្សរ៍ឆ្នាំ៦០ ដោយរក្សាទុកតុក្កតាយក្សនៃបណ្តាសត្វកម្រដដែល។

អត្ថន័យនៃព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សនេះគឺជាសារអប់រំ ក្នុងការថែរក្សា អភិរក្សសត្វកម្រនៅក្នុងប្រទេសកម្ពុជា ដោយសេចក្តីស្រឡាញ់ ដោយចាត់ទុកបណ្តាសត្វទាំងនោះជាមិត្តភក្តិ ។ លើសពីនេះទៀត វាជាសារអប់រំស្តីពីការលើក កម្ពស់វិស័យវប្បធម៌ សិល្បៈ បរិស្ថាន អនាម័យ សុវត្ថិភាពចរាចរណ៍ និងលើក កម្ពស់ការយល់ដឹងអំពីការអភិវឌ្ឍវិស័យអប់រំជាដើម៕

Giant toy (2)

Giant toy (3)

Giant toy (4)

Giant toy (5)

Giant toy (6)

Giant toy (7)

Giant toy (8)

Giant toy (9)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *