តុលាការកោះហៅតំណាងពលរដ្ឋ ៥ នាក់ចូលរួមសវនាការ តែពលរដ្ឋលើកគ្នាជាច្រើននាក់មករកយុត្តិធម៌

ខេត្តតនគិរី ៖ នាព្រឹកថ្ងៃទី ០២ ខែ ធ្នូ ប្រជាពលរដ្ឋជាច្រើនរយនាក់មកពីភូមិបរឡយ ឃុំកិះចុង ស្រុកបរកែវ ខេត្តរតនគិរី មកជួបជុំគ្នានៅមុខសាលាដំបូងខេត្តរតនគិរី ដើម្បីទាមទារយុត្តិធម៌ករណីវិវាទដីធ្លីជាមួយលោក ហ៊ាង សុជាតិ ដែលបានកើតឡើងជាច្រើនឆ្នាំកន្លងទៅ។
បើតាមលោកសុន សាក់ អាយុ ៦០ ឆ្នាំ ជនជាតិខ្មែរតំណាងឲ្យប្រជាពលរដ្ឋប្រមាណ ៣០០ នាក់ប្រាប់ឲ្យដឹងថា ពួកគាត់មកជួបជុំគ្នាមុខតុលាការក្នុងព្រឹកនេះ គឺបន្ទាប់ពីតំណាងពួកគាត់ចំនួន ៥ នាក់ ត្រូវបានមន្ត្រីតុលាការកោះអញ្ជើញចូលរួមបើកសវនាការ។ លោកថាគោលបំណងពួកគាត់សូមឲ្យស្ថាប័នតុលាការផ្តល់ភាពយុត្តិធម៌ព្រោះពួកគាត់រស់នៅលើដីនេះចាប់តាំងពីឆ្នាំ ២០០៦-២០០៧ មកម្ល៉េះ។
ស្រាប់តែលិចមុខលោក ហ៊ាង សុជាតិ តាមរយៈមេធាវី បានដាក់ពាក្យបណ្តឹងទៅតុលាការខេត្តដើម្បីទាមទារយកដីមានវិវាទខាងលើ។
ដោយឡែកលោក ឆាយ ធី អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តរតនគិរីប្រាប់ឲ្យដឹងថា ករណីទំនាស់ដីធ្លីខាងលើនេះកន្លងមកប្រជាពលរដ្ឋនៅតំបន់ខាងលើសុំអន្តរាគមន៍ផ្នែកច្បាប់មកខាងលោក។ លោកបញ្ជាក់ឲ្យដឹងទៀតថាមន្ត្រីសមាគមអាដហុកបានចុះស៊ើបអង្កេតលើទំនាស់ដីធ្លីនៅតំបន់ខាងលើព្រមទាំងបានដាក់មេធាវីការពារក្តីជូនពួកគាត់ ហើយប្រជាពលរដ្ឋមកធ្វើការតវ៉ានេះ ចំនួន ២ លើករួចមកហើយ។
តំណាងប្រជាពលរដ្ឋចូលរួមសវនាការនាព្រឹកនេះ (ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥) មានតែចំនួន ៣ នាក់ដោយ ១ នាក់បានស្លាប់បាត់ទៅហើយ និងម្នាក់ទៀតបានចាកចេញពីភូមិមិនដឹងទៅរស់នៅកន្លែងណា។
ទោះបីជាយ៉ាងណាក៏ដោយការបើកសវនាការក្នុងព្រឹកនេះមិនទាន់ដឹងពីលទ្ធិផលនៅឡើយទេ ព្រោះមិនអាចទំនាក់ទំនងសុំការបំភ្លឺពីមន្ត្រីតុលាការណាម្នាក់បានទេនៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥នេះ៕

3c95c37b5253f9f1f5413bc3da40eb32_XL

Loading...

Leave a Reply

Your email address will not be published. Required fields are marked *