តុលាការក្រុងភ្នំពេញសាកសួរបន្ថែមខ្មាន់កាំភ្លើងបាញ់សម្លាប់ បណ្ឌិត កែម ឡី

ភ្នំពេញ៖ ខ្មាន់កាំភ្លើងបាញ់សម្លាប់លោកបណ្ឌិតកែម ឡី នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ត្រូវ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្តសាកសួរបន្ថែម ។

លោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលទទួលចាត់ការនៅក្នុងសំណុំរឿងឃាតកម្មលើ លោក កែម ឡី បានអះអាងថា ការសាកសួរលើខ្មាន់កាំភ្លើង នៅល្ងាចថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៦ ផ្តល់ប្រយោជន៍ និងតម្រុយជាច្រើន សម្រាប់ការស៊ើបអង្កេត និងការចោទប្រកាន់។ ប៉ុន្តែទោះជាយ៉ាងណា តំណាងអយ្យការមិនទាន់ចោទប្រកាន់ទៅលើជននេះ នៅឡើយទេ ។

ខ្មាន់កាំភ្លើងនេះ បានសារភាពថា ខ្លួនមានឈ្មោះ ជួប សម្លាប់ អាយុ៣៨ឆ្នាំ ត្រូវសមត្ថកិច្ចដេញចាប់បានភ្លាមៗ បន្ទាប់ធ្វើសកម្មភាពបាញ់សម្លាប់ លោក កែម ឡី នៅក្នុងស្តាម៉ាត (Star Mart) កាលតិចស្តុបបូកគោ កាលពីម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ។

លោកបណ្ឌិត កែម ឡី ជាអ្នកវិភាគអំពីបញ្ហាសង្គមដ៏ល្បី នៅក្នុងប្រទេសកម្ពុជា ត្រូវបានឃាតកបាញ់សម្លាប់ ខណៈលោកកំពុងអង្គុយ ទទួលទានកាហ្វេ។ លោកត្រូវឃាតកបាញ់ចំនួន២គ្រាប់ ក្នុងនោះ១គ្រាប់ចំក្បាល និងមួយគ្រាប់ទៀតត្រូវ ដើមដៃធ្លាយដល់ក្រោមដោះ បណ្តាលឱ្យសម្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

បច្ចុប្បន្នសាកសពជនរងគ្រោះ កំពុងតម្កល់ធ្វើបុណ្យនៅវត្តចាស់ ក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ រយៈពេល១០ថ្ងៃ ដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកដែលស្រឡាញ់រាប់អាន លោកបណ្ឌិត កែម ឡី ចូលគោរពវិញ្ញាណក្ខន្តជាលើកចុងក្រោយ ៕

chup samlap copy

Loading...

Leave a Reply

Your email address will not be published. Required fields are marked *