តុលាការក្រុងភ្នំពេញ ដោះលែងមន្រ្តី ផ្កាយ ១ដែលដេញបាញ់ ប្រជាពល រដ្ឋរត់ជាន់ជើងគ្នាម្ម ឲ្យមានសេរីភាព

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែ មករា ឆ្នាំ២០១៨នេះ មានសេច ក្តីរាយការណ៍ថា លោកស្រី ថ្លាង សុផាណែត ជាចៅក្រមស៊ើបសួរនៃ សាលាដំបូងរាជធានីភ្នំពេញ បាន សម្រេចដោះលែង មន្ត្រីយោធា ផ្កាយ ១ម្នាក់ ដែលពាក់ព័ន្ធ ករណី ប៉ុនប៉ង ឃាតកម្ម និងកាន់កាប់ អាវុធ ដោយគ្មានការអនុញ្ញាតិ ឱ្យមានសេរីភាព។

ជនត្រូវចោទដែលោកស្រី ថ្លាង សុផាណែត ដោះ លែងនោះ ឈ្មោះ សោ សុហៀម ហៅលោកគ្រូហៀម ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរ មន្ត្រីយោធា បញ្ជាការកងទ័ពជើងគោក មាន ទីលំនៅផ្ទះលេខ១២៦បេ សង្កាត់ ផ្សារ ដើមថ្កូវ ខណ្ឌចំការមន រាជ ធានីភ្នំពេញ។

ការដោះលែងជនត្រូវចោទខាងលើបានធ្វើឡើងក្រោយពី លោក រៀល សុភិនព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញបាន សម្រេចបើកការស៊ើបសួរ និង ចោទប្រកាន់លើ សោ សុហៀម ហៅលោកគ្រូ ហៀម ពីបទ ប៉ុនប៉ង ឃាតកម្ម និងបទ កាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត ប្រព្រឹត្ត កាល ពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ ៤៦៩ ផ្លូវ២៤BT ភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុនខណ្ឌមានជ័យ រាជធានីភ្នំពេញ យោងតាមមាត្រា ២៧ មាត្រា ១៩៩ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ និងបញ្ជូនសំណុំ រឿងទៅឱ្យលោកស្រី ថ្លាង សុផា ណែត ចាត់ការបន្ត។

ឯភាគីជន រងគ្រោះវិញ បានឱ្យ ដឹងថា ភាគីជនត្រូវចោទ បានព្រមព្រៀង សងសំណងឱ្យខ្លួន នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨នេះ ទើបខ្លួនសុខចិត្តដកពាក្យបណ្តឹង។

គួររំលឹកថា កាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនត្រូវចោទ ឈ្មោះ សោ ហៀម ហៅលោក គ្រូហៀម បានទៅធាក់ទ្វា របងស័ង្កសី របស់ជនរងគ្រោះ ឈ្មោះ អ៊ុន វាសនា មានទីតាំង នៅផ្ទះលេខ ៤៦៩ ផ្លូវ២៤BT ភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅពេលនោះជនរងគ្រោះឈ្មោះ អ៊ុន វាសនា បានសួរនាំទៅ ជនសង្ស័យថា ហេតុអ្វីក៏មកធាក់ ទ្វារបងផ្ទះខ្លួន ស្រាប់តែជនត្រូវ ចោទឈ្មោះ សោ ហៀម ហៅ លោកគ្រូហៀម ដកកាំភ្លើងខ្លី (មិនស្គាល់ម៉ាក) ញុកចូលប្រហោង ទ្វារបងផ្ទះជនរងគ្រោះ បាញ់ សំដៅ ទៅលើ ជនរងគ្រោះ ចំនួន ៥គ្រាប់ (ផ្ទុះ ០២គ្រាប់ មិនផ្ទុះ ០៣គ្រាប់)។

ក្រោយមកជនរងគ្រោះបានរត់ទៅប្តឹងសមត្ថកិច្ច ឱ្យមកជួយអន្តរាគមន៍ នៅពេលជនរងគ្រោះត្រលប់មកដល់ផ្ទះវិញ ស្រាប់តែជនសង្ស័យ ដកកាំភ្លើង បាញ់ទៅលើ ជន រង គ្រោះ ជាច្រើនគ្រាប់ទៀត តែ សំណាងល្អ កាំភ្លើងនោះមិនផ្ទុះ។

សូមបញ្ជាក់ថា ខណៈដែលត្រូវ សមត្ថ កិច្ចបញ្ជូនខ្លួនទៅកាន់ តុលាការ ជនសង្ស័យបាន ហៅ ក្រុមអង្គរក្សមកការពារមួយក្រុមធំ និងជនត្រូវចោទបាន ប្រើទូរស័ព្ទដៃ ថតរូបក្រុមអ្នកសារព័ត៌មានថែមទៀតផង ដោយសមត្ថកិច្ច មិនបាន ដាក់ខ្នោះ ជនសង្ស័យដទៃ ទៀត នោះទេ។ក្រៅពីសកម្មភាពបែបនេះ ជនត្រូវចោទបាន ប្រើពាក្យសំដី គំរាមកំហែងក្រុមអ្នកកាសែតថា លោកបាន ប្រាប់ថ្នាក់លើ អស់ ហើយ ចឹងអ្នកកាសែតតូចតាច ចង់ថតអីថតទៅ ។

ពាក់ព័ន្ធរឿង ខាងលើនេះ ហាក់មានអ្វីមិនប្រក្រតី ដោយមានមតិភាគច្រើនមិនទាន់យល់ ចំពោះបុគ្គលផ្សេង ប្រព្រឹត្តមិន ដល់ថ្នាក់នឹងផង ចាប់គ្នាដាក់គុក សិនចាំស៊ើបអង្កេតតាមក្រោយ តែសំរាប់បុគ្គលនេះ នៅផ្ទះយ៉ាង រំភើយ និងមកតុលាការដាក់ មិន ជាប់ខ្នោះ អាចទាញទូរសព្ទ ថតអ្នក សារព័ត៌មានតូចតាច បានទៀត។

ក្រុមអ្នកនៅតុកាហ្វេ បាននិយាយ ថា ដោយសារមន្រ្តីខិលខូច មួយ ចំនួនធ្វើបាបរាស្រ្ត និង បំពានច្បាប់ ជិះជាន់គេឯង ទើបប្រជាជនខូច ចិត្តគុំរហូតដល់ថ្ងៃបោះឆ្នោត ៕

 

Loading...