តុលាការឃុំខ្លួនយុវជនម្នាក់ ដែលញុះញង់តាម TikTok អំពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩

កំពង់ស្ពឺ៖សាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នេះ សម្រេចឃុំខ្លួនយុវជនម្នាក់ ដែលញុះញង់តាម តីក តុក(TikTok )អំពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ។

យុវជនរូបនេះ ប៉ាន់ សុភី អាយុ២៦ឆ្នាំ រស់នៅឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ មុខរបរអ្នកចិញ្ចឹមជ្រូក ។

សមត្ថកិច្ច ថ្លែងថា បុគ្គលរូបនេះ តែងតែបង្ហោះព័ត៌មាន ចោទប្រកាន់ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្ទុយពីការពិត ក្នុងបណ្ដាញសង្គម TikTok និង Facebook ៕

Loading...