តុលាការបង្គាប់នាំខ្លួនចៅសង្កាត់រងទី២នៅក្រុងប៉ោយប៉ែតយកទៅឃុំខ្លួននៅពន្ធនាគារ ពាក់ព័ន្ធនិងបទញុះញង់ ផ្សំគំនិតបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិរដ្ឋក្នុងអំពើហិង្សាបាតុកម្មរបស់កម្មករអូសរទះនៅទីស្នាក់ការគយ ក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ បើតាមប្រភពព័ត៌មានពីមន្រ្តីស្និតនិងតុលាការខេត្តបន្ទាយមានជ័យឱ្យដឹងថា ជនត្រូវចោទឈ្មោះ ចៅ វាស នា អាយុ៥៣ឆ្នាំ រស់នៅក្រុងប៉ោយប៉ែត បច្ចុប្បន្នមានមុខងារជា ចៅសង្កាត់ទី២ ប៉ោយប៉ែត មកពីគណបក្សសង្រ្គោះជាតិ ត្រូវបានចៅក្រមស៊ើបសួរ ឯក ប៉ូលីហ្វីល បញ្ជាឱ្យសមត្ថកិច្ចយកទៅឃុំខ្លួនដាក់ពន្ធនាគារ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីបើកការស្រាវជ្រាវស៊ើបអង្កេតបន្ថែមទៀត ក្រោយពីចៅក្រមស៊ើបសួរ បានធ្វើការសាកសួរជនត្រូវចោទឈ្មោះ ចៅវាសនា អស់រយៈពេល៣ទៅ៤ ម៉ោងរួចហើយ នោះ។

ប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា ជនត្រូវចោទ ឈ្មោះ ចៅវាស នា ត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ផ្សំគំនិតក្នុងអំពើធ្វើ ឱ្យខូចខាតដោយចេតនា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលបានប្រព្រឹត្តនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ នៅខាងមុខទី ស្នាក់គយនិង រដ្ឋាករក្រុងប៉ោយប៉ែត ដែលជាកន្លែងរដ្ឋបាលដ៏សំខាន់សម្រាប់ បំពេញកិច្ចការងារ ប្រមូលពន្ធចូលរដ្ឋ។

នៅពេលនោះគេសង្កេតឃើញលោក ចៅ វាសនា មានមុខងារ ចៅសង្កាត់រងទី២ ប៉ោយប៉ែត បានមានមុខធ្វើសកម្មភាពចូលរួម ជាមួយនិង កម្មករអូសរទះ ប្រមានជាង១០០នាក់ ក្នុងការតវ៉ា ប្រឆាំងនិងមន្រ្តីគយ ដាក់គំនាបឱ្យលើកលែង និងបន្ធូបន្ថយនូវការយកពន្ធអូសរទះដឹកទំនិញគេចពន្ធចេញពីប្រទេសថៃរបស់ពួកគេ។

​សូមរំលឹកថា ការផ្ទុះបាតុកម្មតវ៉ាជាមួយមន្រ្តីគយ នៅខាងមុខទីស្នាក់ការគយនិងរដ្ឋាករ ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ ពីសំណាក់ក្រុមកម្មករអូសរទះ កាលពីកន្លងទៅនោះ។

បាតុកម្មបិទផ្លូវរាំងស្ទះចរាចរណ៍បានឈានដល់ការប្រើអំពើហិង្សា ក្រោយពីសមត្ថកិច្ចបានប្រើអំពើហិង្សាទៅលើកម្មករម្នាក់នៅពេលនោះមានការបំផុសបំផុលពាក្យចាមអារាមថាកម្មកររងរបួសបានស្លាប់ក៏ធ្វើឱ្យក្រុមកម្មករឆេះកំហឹងឡើងទើបឈានវាយកំទេចទីស្នាក់ការគយ បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ខណៈនោះក៏មានការ ផ្ទុះអាវុធ ពីសំណាក់កងកម្លាំងសមត្ថកិច្ចដើម្បីបំបែកក្រុមបាតុករក្នុងការរក្សាសណ្តាប់ធ្នាប់សាធារណៈកម្មករបានវាយបំផ្លាញទ្រព្យសម្បត្តិទីស្នាក់គយ និងបង្កឱ្យប៉ហពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។

ការផ្ទុះអាវុធនោះមិនបង្កឱ្យបាត់បង់ជីវិតកម្មករណាម្នាក់នោះឡើយ។បាតុកម្មបិតផ្លូវនោះដែរត្រូបានមន្រ្តីគយអះអាងឱ្យដឹងថាធ្វើឱ្យបាត់បង់ខូចខាតនូវការប្រមូលពន្ធចូលរដ្ឋនូវទឹកប្រាក់ជាង១ពាន់លានរៀលផងដែរ៕ ពាយព្យ

Loading...