តុលាការបើកសវនាការសំណុំរឿងលោក ថោង សារ៉ាត់ និង អង្គរក្ស ថ្ងៃទី១៥ កក្កដា

ភ្នំពេញ: សំណុំរឿងលោក ថោង សារ៉ាត់ និង អង្គរក្ស៤នាក់ ដែលបច្ចុប្បន្នអង្គរក្សម្នាក់បានស្លាប់ក្នុងមន្ទីរពេទ្យរុស្ស៊ី ពាក់ព័ន្ធករណីបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ នឹងត្រូវសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះនៅថ្ងៃព្រឹកទី១៥ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ ។

លោក មេធាវី គា អ៊ាវ បានបញ្ជាក់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២២ ខែមិថុនា នេះថា សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះសំណុំរឿងនេះ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ដោយមានលោក តុប ឈុនហេង អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ៕

2

1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *