តុលាការប្រជាពលរដ្ឋកាត់ទោស ចោរ​​កាច់​ក​លួច​ម៉ូតូ​មិន​សម្រេច​​របួស​ធ្ងន់​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​

ភ្នំពេញ ៖ ​ ប្រជាពលរដ្ឋរាប់រយនាក់ចោមរោមមើលនិងនាំគ្នាដាក់មួយដៃមួយជើងម្នាក់សន្លប់ស្តូកស្តឹង ពេលបញ្ជូនដល់មន្ទីរពេទ្យកាល់​ម៉ែតបាន​ស្លា​​ប់ បន្ទាប់ពីចាប់បានចោរកាច់កម៉ូតូមិនបានសម្រេចម្នាក់ កាលពី​​វេលាម៉ោង៨​យប់ថ្ងៃទី២៤ខែកញ្ញា២០១៥ ​តាមបណ្តោយផ្លូវព្រះសីហនុ​ នៅ​មុខក្រុម​ហ៊ុ​ន​ទូរស័ព្ទ Cellcardក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

តាមប្រភពពត៌មានពីសន្តិសុខដែលយាមនៅក្បែរកន្លែងកើតហេតុ ​អោយដឹងថា មុនពេលកើតហេតុគាត់បានយាមនៅមុខហាងលក់ខោអាវយី​ហោ​អប្សរា តាមមហាវិថីផ្លូវព្រះសីហនុ ​ស្រាប់តែឃើញជនសង្ស័យ​៣នាក់ មិនដឹងជាដើរមកពីណាទេបានធ្វើកម្មភាពកាច់ក ម៉ូតូម៉ាកហុងដាឌ្រីម ព​ណ៌ខ្មៅ ស៊េរី២០០៧ មិនចាំស្លាកលេខ ដែលឪពុកចតទុកនៅមុខ ហាងរង់ចាំកូនស្រីចេញពីធ្វើការហើយឪពុករវល់តែនិយាយលេងនៅជិតនោះ ក៏​ត្រូវជន​សង្ស័យលបចូលទៅកាច់កម៉ូតូមិនទាន់បានសម្រេចផងត្រូវ​ ត្រូវសន្តិសុខឃើញទាន់បាន​ស្រែថាចោរ​ៗ ធ្វើ​ឲ្យប្រ​ជា​ពលរដ្ឋរាប់រ​យនាក់​បាននាំគ្នាដេញដល់មុខក្រុមហ៊ុនទូរស័ព្ទ Cellcardទើបចាប់បានជនសង្ស័យដែល​ជាអ្នកធ្វើសកម្មភាព ចំណែកបក្សពួក២នាក់ទៀត​រត់គេចខ្លួន ។

ជនសង្ស័យម្នាក់ដែលព័ទ្ធចាប់បាននោះមានអាយុជាង២០ឆ្នាំ ត្រូវបានប្រជាពលរដ្ឋរាប់រយនាក់នាំគ្នាស្វាគមន៍មួយដៃមួយ​ជើងម្នាក់រហូតបែក​ មុខ​បែ​កមាត់សន្លប់ស្តូកស្តឹង ទើបសមត្ថកិច្ចចុះទៅដល់បានដឹកតាមម៉ូតូយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។ ពេលទៅដល់មន្ទីរពេទ្យកាល់​ម៉ែ​ត្រ ត្រូវ​គ្រូ​ពេទ្យព្យាបាលដល់ម៉ោង១០យប់ថ្ងៃដដែលបានស្លាប់ ត្រូវបានយកទៅតម្កល់ទុកនៅឈាបនដ្ឋានមន្ទីរពេទ្យកាល់​មែត មិនទាន់មានសាច់​ញា​តិនៅឡើយទេ ។ ក្រោយពេលកើតហេតុជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងទេបានដឹកកូនត្រឡប់ទៅផ្ទះ វិញ ព្រោះម៉ូតូរបស់​គាត់មិនបាន​បា​ត់​ប​ង់ទេ ៕

2015_09_25_07_58_11 2015_09_25_07_58_11_1 2015_09_25_07_58_11_2 2015_09_25_07_58_11_3

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *