តុលាការលើកលែងទោសឲ្យថៅកែរោងពុម្ពម្នាក់ ពីបទរំលោភកុមារី

ភ្នំពេញ៖ លោក ម៉ុង មុនីសោភា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ កាលពីម្សិលមិញថា លោកពិតជាបានចេញដីកាលើកលែងបទចោទប្រកាន់លើ ជនត្រូវចោទជាថៅកែរោងពុម្ពម្នាក់ ពីបទរំលោភសេពសន្ថវៈ លើកុមារីជាអ្នកបម្រើក្នុងផ្ទះ កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នោះមែន។
លោកបានបង្ហាញពីមូលហេតុថា ការលើកលែងបទចោទលើជន ត្រូវចោទឈ្មោះ ប៊ុត ចាន់រ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជាថៅកែរោងពុម្ពឯកជនមួយកន្លែង នៅផ្ទះលេខ៥៦៧៨ ភូមិអូរ អណ្តូង១ ខណ្ឌច្បារអំពៅ គឺផ្អែកលើការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ច និងភស្តុតាងជាច្រើនទៀត។
បើតាមការឲ្យដឹងពីមន្ត្រីនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ថា ជនត្រូវចោទឈ្មោះ ប៊ុត ចាន់រ៉ា ត្រូវបានតុលាការចេញដីកាលើកលែងបទចោទប្រកាន់ ដើម្បីឲ្យមានសេរីភាពនៅក្រៅឃុំឡើងវិញហើយ កាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ។
ប្រភពបន្តថា ថៅកែរោងពុម្ពរូននោះ បានលែងលះប្រពន្ធដើម ៤ទៅ៥ខែមុន ហើយយកក្មេងស្រីរងគ្រោះឈ្មោះ ស.អ.ស.ល អាយុ១៥ឆ្នាំ មករស់នៅជាមួយ ដើម្បីឲ្យមើលថែកូន និងឪពុកចាស់ ប៉ុន្តែថៅកែរូបនោះបែរជាប្រព្រឹត្តអំពើមិនគប្បី ចាប់រំលោភក្មេងស្រី ជាអ្នកបម្រើ នៅក្នុងបន្ទប់បានសម្រេច នៅចន្លោះម៉ោង២ទៅម៉ោង៣ រំលងអាធ្រាត្រឈាន ចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នៅចំណុចខាងលើ។
សមត្ថកិច្ចបន្តថា ដោយមានពាក្យបណ្តឹងរបស់ម្តាយកុមារីរងគ្រោះទើប សមត្ថកិច្ចធ្វើការឃាត់ខ្លួនថៅកែរូបនេះ បញ្ជូនមកតុលាការចាត់ការតាមនីតិវិធីតែម្តងទៅ៕

IMG-14

Loading...

Leave a Reply

Your email address will not be published. Required fields are marked *