តុលាការសម្រេចចេញដីកាឃុំខ្លួន បុរសចំណាស់ដែលវាយសិស្សស្រីបរិវេណសាលាជាស៊ីមបឹងកេងកង

ភ្នំពេញ៖ មន្រ្តីតុលាការបាននិយាយថា រហូតដល់វេលាម៉ោង៥ល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៥នេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ហេង សុខណា បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន ទៅលើបុរសចំណាស់ម្នាក់ ដែលបានចូលទៅទះកំផ្លៀង សិស្សស្រីជំទង់ នៅក្នុងបរិវេណវិទ្យាល័យ ជា ស៊ីម បឹងកេងកង ហើយ ដោយចោទពីបទ ហិង្សាដោយចេតនា ។

បុរសខាងលើមានឈ្មោះ ទេព ឃួន អាយុ ៤៩ឆ្នាំ ស្នាក់នៅផ្ទះលេខ ២០JF ក្រុម២ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលអះអាងនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនជាមន្ត្រីរាជការនៅទីស្តីការគណៈរដ្ឋមន្ត្រី ប៉ុន្តែត្រូវបដិសេធដោយទីស្តីការគណៈរដ្ឋមន្រ្តីវិញភ្លាមៗផងដែរ។

ជនដៃដល់បានចូល ទៅទះកំផ្លៀង យុវតីម្នាក់ឈ្មោះ ញ៉ែម ចាន់ធី អាយុ១៦ឆ្នាំ ជាសិស្សនៅវិទ្យាល័យជាស៊ីម បឹងកេងកង បន្ទាប់ពីមានជម្លោះជាមួយកូនរបស់ខ្លួន។ ក្រោយមកវីដេអូនៃសកម្មភាពទះកំផ្លៀងនេះ ត្រូវបានបង្ហោះព្រោងព្រាតនៅលើបណ្តាញសង្គម Facebook រហូតមានការរិះគន់ជាបន្តបន្ទាប់ អំពីរឿងមន្រ្តីថ្នាក់ខ្ពស់ ប៉ុន្តែធ្វើសកម្មភាពវាដំសិស្សក្នុងសាលា ដូចមិនដឹងច្បាប់ទម្លាប់ ៕

IMG_1550

Loading...

Leave a Reply

Your email address will not be published. Required fields are marked *