តុលាការសាលាដំបូងរាជធានីភ្នំពេញបដិសេធសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់លោក ហុង សុខហួរ

ភ្នំពេញ ៖មន្ត្រីជាន់ខ្ពស់តុលាកាក្រុងបានឲ្យដឹងថា អនុប្រធានសាលាដំបូងរាជធានីភ្នំពេញលោក កោ វណ្ឌី កាលពីថ្ងៃ ទី ២៥ ខែ សីហា បានសម្រេចបដិសេធសំណើសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់លោក ហុង សុខហួរ។

ការបដិសេធនេះបានធ្វើឡើងក្រោយពីបានពិនិត្យនូវពាក្យសុំនៅក្រៅឃុំរបស់លោក កែត ឃី និងលោក សំ សុគង់ មេធាវីការពារលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ីរួចមក។បន្ទាប់ពីការបដិសេធនេះ ត្រូវបានគេរំពឹងថា មេធាវីការពារជនត្រូវចោទនឹងបន្តប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចនេះ។

សូមជម្រាបថា លោក ហុង សុខហួរ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៥ ក្រោមការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌដូចជា ក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ការចាប់ខ្លួនលោកហុង សុខហួរ ធ្វើឡើងបន្ទាប់ពីប្រតិកម្មរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅលើខ្សែអាត់វីដេអូ ដែលលោក ហុង សុខហួរ បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកដោយបង្ហាញនូវសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាមក្លែងក្លាយ ហើយសម្តេចចាត់ទុកថា ជាទង្វើក្បត់ជាតិ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *