តុលាការ​ខេត្តស្ទឹងត្រែង​សំរេច​ឃុំខ្លួន​ជនល្មើស​ម្នាក់​ពី​បទ​ចែកចាយ​ថ្នាំ​ញៀន​ខុសច្បាប់​

ខេត្តស្ទឹងត្រែង​៖​ បុរស​ចែកចាយ​ថ្នាំ​ញៀន​ម្នាក់​ ត្រូវ​បាន​សាលាដំបូង​ខេត្តស្ទឹងត្រែង​ សំរេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ នៅ​ក្នុង​ពន្ធ​ធនាគារ​ខេត្ត​ កាលពី​ល្ងាច​ថ្ងៃអាទិត្យ​៤​មក​រា​ចុង​ស​ប្តា​ ហ៏​កន្លង​មកនេះ​ ។​ការ​ឃុំខ្លួន​នោះ​ តុលាការ​បាន​ធ្វើ​ឡើង​នៅ​ក្រោយ​សមត្ថកិច្ច​នគរបាល​ជំ​ នា​ញ​ខេត្ត​ កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​តុលាការខេត្ត​ កាលពី​ព្រឹក​ថ្ងៃ​ឃុំខ្លួន​នោះ​ ។​

 

មន្ត្រី​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ បាន​ឲ្យ​ដឹង​ថា​ ជនល្មើស​ដែល​ត្រូវ​ឃុំខ្លួន​នោះ​ មានឈ្មោះ​ស៊ី​សៃ​ ថង​ម៉ៃ​ អាយុ​២០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ឡា​កាយ​ ឃុំ​ថ្មកែវ​ ស្រុក​សៀម​ប៉ា​ង​ ខេត្តស្ទឹងត្រែង​ ។​ជនល្មើស​បាន​រង​នូវ​ការ​ចាប់ខ្លួន​ កាលពី​ថ្ងៃ​សៅ​រ៏​ទី​៣​មក​រា​ចុង​ស​ប្តា​ហ៏​នេះ​ ក្រោម​ប្រតិបត្តិការ​ របស់​កម្លាំង​អធិការដ្ឋាន​ នគរបាល​ស្រុក​សៀម​ប៉ា​ង​ ។​
​    អធិការ​នគរបាល​ស្រុក​សៀម​ប៉ា​ង​ លោក​វរៈ​សេនី​យ៏​ត្រី​វ៉ា​ សុ​ផា​ន់​ បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​

 

ចែកចាយ​ថ្នាំ​ញៀន​ កាលពី​ថ្ងៃ​ទី​៣​មក​រា​នោះ​ សមត្ថកិច្ច​បាន​ឈាន​ទៅ​ឃាត់ខ្លួន​បុរស​សង្ស័យ​ម្នាក់​ ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​ ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (WY)​ បាន​ចំនួន​១០​គ្រាប់​ ដោយ​រក​ឃើញ​ និង​យក​ចេញពី​ក្នុង​ចន្លោះ​ដៃ​ហ្វ្រាំង​ម៉ូតូ​ គ្រា​ជនសង្ស័យ​ហៀ​ប​ចេញ​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំ​ញៀន​។​លោក​អធិការ​បន្ត​ថា​ ក្រោយ​ការ​បង្ក្រាប​ ចាប់ខ្លួន​ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ទាំងនេះ​ សមត្ថកិច្ច​នគរបាល​ស្រុក​សៀម​ប៉ា​ង​ បាន​ចងក្រង​សំណុំ​ឯកសារ​ បញ្ជូន​មក​កាន់កា​រិ​យា​ ល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ ចាត់ការ​ជា​បន្ត​។​ ហើយ​កម្លាំង​អធិការ​ នឹង​បន្ត​ស្វែងរក​មុខសញ្ញា​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ចាប់ខ្លួន​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ។​

 

មន្ត្រី​នគរបាល​ជំនាញ​គ្រឿងញៀន​ខេត្ត​ បាន​បញ្ជាក់​ថា​ ជនសង្ស័យ​ រួម​ជាមួយ​វត្ថុ​តាង​ ថ្នៃ​ញៀន​ ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​តុលាការខេត្ត​ នៅ​ក្រោយ​បញ្ចប់​នូវ​កិច្ច​និ​តិ​វិធី​រួច​ ។​មន្ត្រី​សាលាដំបូង​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ស៊ី​សៃ​ ថង​ម៉ៃ​ ត្រូវ​បាន​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ហើយ​ នៅ​ក្នុង​ពន្ធ​ធនាគារ​ខេត្ត​ នា​ល្ងាច​ថ្ងៃ​៤​មក​រា​ម្សិលមិញ​ ៕​

DSC001

 

02

01

Loading...

Leave a Reply

Your email address will not be published. Required fields are marked *