តុលាការ​ឥណ្ឌូនេស៊ី​គ្រោង​ប្រហារជីវិត​ជនបរទេស៧នាក់ ច្រានចោល​សំណើ​របស់​ប្រធានាធិបតី

តុលាការ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ត្រៀមខ្លួន ប្រហារជីវិត​ជនបរទេស៧នាក់ បន្ទាប់ពី​សំណើ​លើកលែងទោស​ប្រហារជីវិត​ពី​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ត្រូវបាន​ច្រានចោល។ មន្ត្រី​ម្នាក់​អះអាង​កាលពី​ម្សិលមិញ​ថា ទោះបីជាថ្មីៗនេះ មានការ​ស្នើសុំ​ពី​ប្រធានាធិបតី និង​មានការ​រិះគន់​ខ្លាំង​ពី​អន្តរជាតិ លើ​ទោស​ប្រហារជីវិត​នោះ​ក៏ដោយ មនុស្ស​ទាំង៧នាក់​នេះ នឹងត្រូវ​ប្រហារជីវិត ពីបទ​ជួញដូរ​គ្រឿង។

អ្នកនាំពាក្យ​អគ្គមេធាវី បាន​ឲ្យ​ដឹងថា ជនបរទេស​ទាំងនោះ​រួមមាន​ជនជាតិ អូស្ត្រាលី បារាំង ប្រេ​ស៊ី នី​ហ្សេ​រី​យ៉ា និង​ហ្គា​ណា។

កាលពី​ដើមខែ​នេះ ឥណ្ឌូនេស៊ី​បាន​ប្រហារជីវិត​ក្រុម​ជនបរទេស៦នាក់ ពីបទ​ជួញដូរ​គ្រឿងញៀន ដែល​នាំ​ឲ្យ​បណ្តា​ប្រទេសមួយ​ចំនួន​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន ចេញពី​ប្រទេស​ឥណ្ឌូនេស៊ី៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *