តូចចិត្តនឹងប្រពន្ធស្តីបន្ទោសចងករសំលាប់ខ្លួនឯង នៅចង្ក្រានបាយ

ខេត្តព្រះសីហនុ ​៖សមត្ថកិច្ចបាននិយាយថា នៅវេលាម៉ោង១២:៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៣០ខែសីហាឆ្នាំ២០១៥ មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅចំណុចក្រុម៧ ភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បន្ទាប់ពីមានករណីអត្តឃាត(ចងក) បានកើតឡើង ។

ជនរងគ្រោះឈ្មោះ មុីសោភ័ណ្ឌ ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅចំណុចខាងលើបានប្រើខ្សែនីឡុងពណ៌សចងព្យួរកជាប់ទៅនិងមេដំបូលផ្ទះបាយបណ្តាលអោយស្លាប់នៅនឹងកន្លែង នេះបើតាមការបញ្ជាក់ពីសមត្ថកិច្ច ។

ហើយករណីនេះអាចផ្តើមចេញពីការខឹងប្រពន្ធស្តីបន្តោស ហើយមានការតូចចិត្តក៏គិតខ្លី ចងករសំលាប់ខ្លួន តែម្តងទៅ  ។

បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួរសាររៀបចំទៅធ្វើបុណ្យតាមប្រពៃណីផងដែ ៕

30-08-201555711 55712

Loading...

Leave a Reply

Your email address will not be published. Required fields are marked *