តូចចិត្តប្រពន្ធរត់ចោល ចងកធ្វើអត្តឃាត

ខេត្តត្បូងឃ្មុំ៖ សពបុរសម្នាក់​ស្ថិតក្នុងសភាពហើមស្អុយក្លិនអសោចិ៍បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិជើងវត្ត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល៨ព្រឹក មានឈ្មោះ ប៊ន វ៉ាន់នី ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើបានធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ ហើយធំក្លិនស្អុយយ៉ាងខ្លាំងចេញពីក្នុងផ្ទះ តៀម របស់ឈ្មោះ លីម សារ៉ាន់ ។

បន្ទាប់មក ក៏ចូលទៅអើតមើល ក៏ឃើញសពឈ្មោះ លីម ប៉ូរ៉ាន់ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិជើងវត្ត សង្កាត់សួង ក្រុងសួងចងកនឹងក្រមា ស ក្រហម ភ្ជាប់នឹងធ្នឹមផ្ទះរបស់ខ្លួនលើគ្រែដេក ។

លោក ឈន សុធន អធិការនគរបាលក្រុងសួងបានឲ្យដឹងថា សពឈ្មោះ លីម សារ៉ាន់ ស្លៀកខោជើងវែងពណ៌ខ្មៅ ពាក់អាវដៃវែងក្រឡាខៀវ បៃតង មានសភាពហើមស្អុយ ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះធ្វើអត្តឃាតចន្លោះម៉ោង១០ទៅម៉ោង១១​ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ។ ជនរងគ្រោះពិតជាធ្វើអត្តឃាតប្រាកដមែន ។

ប្រភពពីក្រុមគ្រួសារ និងអ្នករស់នៅក្បែរកន្លែងកើតហេតុ​បានឲ្យដឹងថា ឈ្មោះ លីម សារ៉ាន់ ជាមនុស្សស្រវឹងស្រាមិនសូវលោះថ្ងៃទេ ទើបប្រពន្ធទ្រាំមិនបានរត់ចោល ចុះចេញពីផ្ទះប្រហែលកន្លះខែមកហើយ ដោយមិនឃើញត្រឡប់មកផ្ទះវិញឡើយ ។

ការដែលប្រពន្ធរត់ចោលបែបនេះ ទើបធ្វើឲ្យជនរងគ្រោះមានការតូចចិត្ត ទើបធ្វើអត្តឃាតនៅលើផ្ទះរបស់ខ្លួន រហូតដល់ហើមធំក្លិនស្អុយមានរយៈពេល២ថ្ងៃមកហើយ ៕

ses (3)

ses (2)

ses (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *