តូចចិត្ត​រឿង​ប្រពន្ធ​ មិន​ទទួលយក​ប្រាក់ខែ​ដ៏​តិចតួច​ ចងក​សម្លាប់​ខ្លួន​នៅ​ក្រោម​ផ្ទះបាយ​

ខេត្តកណ្តាល​ ៖​ បុរស​ជា​សន្តិសុខ​ម្នាក់​ យាម​នៅ​តាម​រោងចក្រ​ ឬ​លំនៅ​ដ្ឋា​ន​ បន្ទាប់​ពី​បើក​ប្រាក់ខែ​ ក៏​រួសរាន់​យក​លុយ​ ទៅ​ឲ្យ​ប្រពន្ធ​កូន​ ដើម្បី​សេចក្តីសុខ​គ្រួសារ​ បែរជា​ប្រពន្ធ​ មិន​ទទួលយក​លុយ​នោះ​ ទើប​ជន​រង​គ្រោះ​ តូចចិត្ត​រហូត​ចងក​សម្លាប់​ខ្លួន​នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​ ២៤​និង​០០​ នាទី​ ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ខាងក្រោម​ផ្ទះបាយ​របស់​ជន​រង​គ្រោះ​ ក្នុងភូមិ​ប្រ​ធាតុ​ ឃុំ​ព្រែក​ស្តី​ ស្រុក​កោះធំ​ ខេត្តកណ្តាល​។​

​នគរបាល​បាន​ឲ្យ​ដឹង​ថា​ បុរស​រង​គ្រោះ​មានឈ្មោះ​ ស្រី​ ទូច​ អាយុ​ ៥២​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ ឃុំ​កើតហេតុ​ ចំណែក​ប្រពន្ធ​ឈ្មោះ​ ផា​ ច្រឹប​ អាយុ​ ៤៩​ឆ្នាំ​ រស់នៅ​ផ្ទះ​ជាមួយ​គ្នា​ អ្នក​ទាំង​២​ មានកូន​ ៥​នាក់​ ប្រុស​ម្នាក់​។​ មុន​ពេល​កើតហេតុ​ បុរស​រង​គ្រោះ​ បាន​សុំ​សម្រាក​ពី​ការងារ​ ដែល​ជា​សន្តិសុខ​ យាម​ហាង​លក់​គ្រឿងក្រអូប​ នៅ​ម្តុំ​ទួល​គោក​ រាជធានី​ភ្នំពេញ​ ដើម្បី​ទៅ​លេង​ផ្ទះ​ ជួប​មុខ​ប្រពន្ធ​កូន​ ហើយ​គាត់​ជា​មនុស្ស​ ចូល​ចិត្ត​ផឹកស្រា​ លុះដល់​ពេល​ព្រលប់​ បុរស​រង​គ្រោះ​បាន​ទៅ​ទិញ​ស្រា​ផឹក​ រួច​ហើយ​និយាយ​ ច្រំ​ដែលៗ​ដាក់​ប្រពន្ធ​ ហើយ​បាន​ហុច​លុយ​ ឲ្យ​ប្រពន្ធ​ ប៉ុន្តែ​ពេល​នោះ​ ប្រពន្ធ​មិន​ទទួលយក​។​

​នៅ​វេលា​ម៉ោង​ ៨​យប់​ ជន​រង​គ្រោះ​បាន​ចុះ​ ពីលើ​ផ្ទះ​ទៅ​បាត់​ បាន​មួយសន្ទុះ​ធំ​ ប្រពន្ធ​បាន​ទូរស័ព្ទ​ហៅ​ប្តី​ ដោយ​សួរ​ថា​ តើ​ឯង​នៅ​កន្លែង​ណា​ ពេល​នោះ​ជន​រង​គ្រោះ​ បាន​ឆ្លើយ​ប្រាប់​ថា​ អញ​នៅ​អង្គុយ​ឲ្យ​មូស​ខាំ​ នៅ​ក្នុង​ព្រៃ​។​ បន្ទាប់​មក​ប្រពន្ធ​ បាន​ហៅ​ឲ្យ​មក​ផ្ទះ​ តែ​ជន​រង​គ្រោះ​បាន​តប​វិញ​ថា​ ហ្អែ​ង​កុំ​ខ្លាំង​.​ បាន​បន្តិច​ក្រោយមក​ ជន​រង​គ្រោះ​បាន​ដើរមក​វិញ​ ឡើង​លើ​ផ្ទះ​ ហើយ​ក៏​ហុច​ទូរស័ព្ទ​ឲ្យ​ចៅ​ រួច​បាន​ដើរ​ចុះ​ពី​ផ្ទះ​វិញ​។​ ពេល​នោះ​ កូន​បាន​សួរ​គាត់​ថា​ ប៉ា​ឯង​ទៅ​ណា​ គាត់​ប្រាប់​ថា​ អញ​ទៅ​ជុះ​អាច​ម៏​ ហើយ​ក៏​ចុះ​ទៅ​បាត់​តែ​ម្តង​ មិនដឹង​ជា​ទៅ​ណា​។​

​ចំណែក​ប្រពន្ធ​ បាន​ដេក​ឈឺ​ព្យួរសេរ៉ូម​ នៅ​លើ​ផ្ទះ​ មិន​ចុះ​មក​មើល​ទេ​ ហើយ​នៅ​ព្រឹក​ឡើង​ បាត់​ប្តី​ទើប​ប្រពន្ធ​ ឆោ​រ​ឡោ​ដើរ​រក​ ពេល​នោះ​បានឃើញ​ប្តី​ ចងក​នៅ​ក្រោម​ផ្ទះបាយ​ ស្លាប់​បាត់​ទៅ​ហើយ​។​ ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​នគរបាល​ ជំនាញ​បច្ចេកទេស​ស្រុក​ បាន​ចុះ​ពិនិត្យ​សាកសព​ រួច​ហើយ​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​ពិតជា​ បាន​ចងក​ធ្វើ​អត្តឃាត​ ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​ រួច​ក៏​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ យក​ទៅ​ធ្វើបុណ្យ​ តាម​ប្រពៃណី​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *