តូបលក់ដូរតាមដងផ្លូវនៅមុខមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុរងការឆាបឆេះអស់ចំនួន៤តូប

ខេត្តព្រះសីហនុ៖ ហេតុការណ៍អគ្គិភ័យបានកើតឡើងកាលពីកំឡុងរសៀលថ្ងៃទី២១ខែមករាឆ្នាំ២០២១ដោយបានឆាបឆេះតូបលក់ដូរនៅមុខមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានបណ្តាលអោយខូចខាតតូបលក់ដូររបស់ប្រជាពលរដ្ឋចំនួន៤តូប(មានតូបលក់ផ្កាតូបលក់ចាប់ហួយចំរុះលក់សាំងដបនិងតូបលក់ទូរស័ព្ទ)និងឥវ៉ាន់មួយចំនួនតែមិនបណ្តាលអោយមនុស្សរងបួសទេនៅម៉ោង៤,៣០នាទីអគ្គីភ័យបានរលត់ទាំងស្រុង។

តាមព័ត៌មានបឋមពីអ្នកឃើញហេតុការណ៍នេះអោយដឹងថា អគ្គីភ័យទំនងជាបានឆេះចេញពីតូបមានលក់សាំងដបនៅផ្នែកកណ្តាល រួចក៏រាលដាលទៅតូបនៅសងខាងជាប់គ្នា។សមត្ថកិច្ចពន្លត់អគ្គីភ័យបានចេញអន្តរាគមន៍សង្គ្រោះភ្លាមៗដើម្បីទប់ស្កាត់ការឆេះរាលដាលដល់តូបលក់ដូរផ្សេងទៀត។

យ៉ាងណាសមត្ថកិច្ចជំនាញមិនទាន់បានបង្ហាញអំពីមូលហេតុដែលបណ្តាលអោយកើតមានគ្រោះអគ្គីភ័យនេះនៅឡើយ។រីឯអាជ្ញាធរក្នុងមូលដ្ឋានក៏មិនទាន់បានបញ្ជាក់អំពីទំហំនៃការខូចខាតនេះដែរ៕

Loading...