តួកគី និងស៊ីវី បាញ់ទម្លាក់យន្តហោះគ្មាន​យ៉ាងរន្ធត់

ស្ថានការក្តៅគគុក​កាលពីថ្ងៃទី១ ខែមីនា នៅខេត្តអ៊ីដលីប ប្រទេសស៊ីរី ពេលដែល​មានភាពប្រទូស្តរ៉ាយ​កាន់តែខ្លាំងឡើង។ ប្រភពព័ត៌មាន SANA របស់ស៊ីរី​ផ្សាយថា កងកម្លាំង​ភេរវកម្ម​របស់របបតួកគី​បានបាញ់ទម្លាក់​យន្តហោះ​២គ្រឿង ដែលជារបស់​កងកម្លាំង​រដ្ឋាភិបាលទីក្រុងដាម៉ាស ។

ក្រោយហេតុការណ៍​នេះភ្លាម រដ្ឋាភិបាលស៊ីរី​បានប្រកាស​បិទដែនអាកាស​នៅខេត្តអ៊ីដលីប​ ធ្វើឲ្យមានការជាប់គាំង ហើយក្រសួងការពារជាតិរុស្ស៊ី​បានបញ្ជាក់​នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២០នោះដែរថា ខ្លួនមិនអាចធានាសុវត្ថិភាព​យន្តហោះរបស់តួកគី​​នៅភាគខាងជើងប្រទេសស៊ីរី​នោះបានឡើយ ។

រដ្ឋាភិបាលទីក្រុងដាម៉ាស​ប្រកាសថា នឹងបាញ់ទម្លាក់​យន្តហោះទាំងឡាយ​ណាដែល​រំលោភចូលដែនអាកាស​នៅភាគពាយព្យ​របស់​ខ្លួន ដែលជាគោលដៅ​របស់ក្រុមសត្រូវនោះ ។

ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងតំបន់បញ្ជាក់ថា យន្តហោះយោធាស៊ីរី​២គ្រឿង​រងការបាញ់ទម្លាក់​នៅតំបន់ខេត្តអ៊ីដលីប​នោះ ។ ប៉ុន្តែគេបានបញ្ជាក់ថា គ្មាននរណាម្នាក់បាត់បង់ជីវិតទេ ។ អាកាសយានិក​បានលោតឆត្រ​ចេញពីយន្តហោះដោយសុវត្ថិភាព ។

ប្រភពព័ត៌មាន SANA បានផ្សាយថា «កម្លាំងភេរវកម្មរបស់របបតួកគី»​ជាអ្នកវាយប្រហារ​យន្តហោះ​ទាំងពីរគ្រឿងនេះ ។ ប៉ុន្តែ​មិនបានលម្អិតថា ជាកងទ័ពរបស់តួកគី ឬជាក្រុមសកម្មប្រយុទ្ធ​ដែលតួកគី​គាំទ្រ​នោះឡើយ ។

យោធាស៊ីរី​កំពុង​ប្រតិបត្តិការ​យន្តហោះចម្បាំងប្រភេទ Mig-29s, Su-22s, និង Su-24s។ យន្តហោះដែល​ត្រូវសត្រូវបាញ់​ទម្លាក់នេះ មិនដឹងថា ជាប្រភេទអ្វីមួយនោះឡើយ ។

ក្រសួងការពារជាតិស៊ីរី​បានបញ្ចេញ​ភស្តុតាង​ឃើញ​យន្តហោះចម្បាំងF-16 របស់តួកគី​ហោះចូលក្នុងដែនអាកាសរបស់ស៊ីរី ហើយបាញ់ទៅលើយន្តហោះរបស់ស៊ីរី​ចំនួន​២ដង ។

ហេតុការណ៍ដោយឡែក​មួយផ្សេងទៀត​កើតឡើង​នៅថ្ងៃទី១ ខែមីនា នោះផងដែរ ប្រព័ន្ធការពារដែនអាកាសរបស់ស៊ីរី​បានបាញ់​ទម្លាក់យន្តហោះ ដ្រូន UAV របស់តួកគី​ចំនួន​៦គ្រឿង ខណៈដែលបានវាយប្រហារ​មកលើកងកម្លាំង​រដ្ឋាភិបាលស៊ីរីអំឡុងរយៈពេល១ថ្ងៃប៉ុណ្ណោះ ។

គួរបញ្ជាក់ថា ស្ថានការតានតឹង​ដល់ចំណុចកំពូល​រវាងស៊ីរី និងតួកគីខាងលើនេះ បន្ទាប់ពី​កាលពីថ្ងៃទី២៧ ខែកុម្ភៈ កម្លាំង​យោធាតួកគី​យ៉ាងតិច​៣៣នាក់​បានស្លាប់ និងប្រហែលស​៣០នាក់ផ្សេងទៀត​រងរបួស​ដោយអំពើវាយប្រហារ​តាមអាកាស​នៅលើទីតាំងខេត្តអ៊ីដលីប ហើយដែលតួកគី​អះអាងថា រុស្ស៊ី​គឺជាអ្នកវាយប្រហារ ៕

Loading...