តួ ធានទឺ ចូលរួមមង្គលការកូនយ៉ាងត្រជាក់ចិត្ត ក្រោយដោះលែងពីគុក

ខេត្តបន្ទាយមានជ័យ៖ លោក តួ ធានទី មានតួនាទីជាទីប្រឹក្សាថ្នាក់ដឹកនាំ ឋានៈឧបនាយករដ្ឋមន្ត្រីនោះ កាលពីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ បានចូលរួមពិធីមង្គលការកូនយ៉ាងត្រជាក់ចិត្ត បន្ទាប់ពីមាន ដីកាដោះលែងឲ្យនៅក្រៅឃុំ ។

តួ ធានទឺ ជនជាប់ចោទពីបទ ឆបោក ប្រព្រឹត្តនៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋ មន្ត្រីរាជការតាមមន្ទីរជុំវិញខេត្ត ខណៈត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យចាប់ខ្លួនអនុវត្តដីការបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត បញ្ជូនដាក់ពន្ធនាគារ ប៉ុន្តែជនជាប់ចោទត្រូវបានចៅក្រមលោក ម៉ម ច័ន្ទវណ្ណៈ ចេញដីកាដោះលែងវិញយ៉ាងប្រញាប់ប្រញាល់ កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីចាប់ខ្លួនបានរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ។

រាស្ត្រខ្មែរខំតែអបអរសាទរ និងគាំទ្រចំពោះចំណាត់ការមន្ត្រីនគរបាលយុតិ្តធម៌ និងនីតិវិធីរបស់ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទ តួ ធានទឺ របស់ចៅក្រមជំនុំជម្រះលោក ម៉ម ច័ន្ទវណ្ណៈ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦។ ប៉ុន្តែរាស្ត្របានអស់សង្ឃឹម ដោយសង្ស័យថា អាចជាអំណាចឥទ្ធិពលទឹកប្រាក់ ឬវប្បធម៌អន្តរាគមន៍ ជនជាប់ចោទត្រូវបានដោះលែងឲ្យមានសេរីភាព នៅក្រៅឃុំវិញ ។

តួ ធានទឺ បានចូលរួមក្នុងមង្គលការកូនកាលពីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ នៅភោជនីយដ្ឋាន មហាលៀប ប្លុកដីលោក ឈឹម សារឿន បង្កឲ្យមានការភ្ញាក់ផ្អើល និងមានមតិជាច្រើនបានរិះគន់ថា ការចាប់ខ្លួនជនជាប់ចោទ រូបនេះ មានរូបភាពអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន បង្ហាញមុខមុនបញ្ជូនទៅកាន់សាលាដំបូង ដែលគេទទួលស្គាល់ថា ទោះមានតួនាទីបុណ្យស័ក្តិ ប៉ុណ្ណាក៏ដោយ ច្បាប់គឺច្បាប់ ហើយក៏ធ្វើឲ្យបុគ្គលរូបនេះត្រូវបានទទួលស្គាល់ពីកំហុសរបស់ខ្លួន កាត់បន្ថយនូវអំណួតនិងពុតត្បុតទុចរិតក្នុងបទឆបោក តែក្រោយមកជនជាប់ចោទត្រូវបានដោះលែងនិងមានឥទ្ធិពលដដែល ដោយចាត់ទុកថាចៀសមិនផុតពីទម្លាប់បុណ្យស័ក្តិ អំណាចទឹកប្រាក់ វប្បធម៌អន្តរាគមន៍ដដែលជាដដែល ៕

se

22

Loading...

Leave a Reply

Your email address will not be published. Required fields are marked *