តើករណីចៅសង្កាត់ព្រែកប្រា ហួរ ហួត វាយសន្តិសុខដល់ណាហើយ?

ភ្នំពេញ៖ ប្រភពព័ត៌មានពីក្រុមអ្នកនិយមលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានលើកឡើងជាសំណួរថា តើករណីហិង្សា លោកចៅសង្កាត់ព្រែកប្រា ហួរ ហួត ដែលអាងអំណាចប្រើអំពើហិង្សា វាយធ្វើបាបទៅលើសន្តិសុខទន់ខ្សោយម្នាក់បណ្តាលឲ្យរងរបួសធ្ងន់នោះ រហូតមកដល់ពេលនេះ វិវឌ្ឍន៍ដល់កម្រិតណាហើយ? ករណីនេះ សង្ស័យថា គេនាំគ្នាបំភ្លេច ឬផ្អឹបទុកសំណុំរឿងចោលមិនចាត់ការ ដោយសារអំណាចលុយកាក់បិទបាំងក៏អាចថាបាន ។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ លោក ហួរ ហួត ចៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មកពីគណបក្សប្រជាជនកម្ពុជា ត្រូវសាក្សីអះអាងថាបានវាយបុរសសន្តិសុខម្នាក់ឈ្មោះ មាស ដុំដី ភេទប្រុស  អាយុ១៩ឆ្នាំ មុខរបរ សន្តិសុខ ស្រុកកំណើតនៅភូមិទួលខ្ពស់ ឃុំចំបក់ ស្រុក ស្វាយជ្រុំ ខេត្តស្វាយរៀង បណ្តាលឲ្យរបួសធ្ងន់ ដោយវាយចំក្បាលទប់នឹងជញ្ជាំងថ្ម ដោយសារមូលហេតុ គ្រាន់តែរឿងចតរថយន្តមុខផ្ទះប៉ុណ្ណោះ។ សាក្សីឃើញហេតុការណ៍កាលណោះ បាននិយាយថា មុនពេលកើតហេតុ រថយន្តរបស់លោកចៅសង្កាត់ ត្រឡប់មកផ្ទះហើយក៏ឈប់នៅមុខ រង់ចាំរថយរថយន្តចូលក្នុងផ្ទះ គាប់ជួនពេលនោះ មានសន្តិសុខបុរីម្នាក់ បាននិយាយជាមួយលោកចៅសង្កាត់ ពេលកំពុងជជែកគ្នា ស្រាប់មានសន្តិសុខពីរនាក់ផ្សេងទៀត ជិះម៉ូតូមកដល់ក៏បានសួរនាំខ្លាំងៗ ក៏ធ្វើឲ្យលោកចៅសង្កាត់ខឹងវាយសន្តិសុខនោះតែម្តង  ហើយនេះជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ស្របតាមមាត្រា ៨៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។

ជនរងគ្រោះត្រូវបានបញ្ជូនមកព្យាបាលភ្លាមនៅពេទ្យបង្អែកច្បារអំពៅ និងបន្តមកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅមន្ទីរពេទ្យរុស្ស៊ី និងរហូតបញ្ជូនទៅដល់មន្ទីរពេទ្យប្រទេសវៀតណាមផងដែរកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ៕

 

25-10-2016-06 %e1%9e%85%e1%9f%85%e1%9e%9f%e1%9e%84%e1%9f%92%e1%9e%80%e1%9e%b6%e1%9e%8f%e1%9f%8b%e1%9e%96%e1%9f%92%e1%9e%9a%e1%9f%82%e1%9e%80%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%b6-%e1%9e%a0%e1%9e%bd%e1%9e%8f-%e1%9e%a0

Loading...