តើការបង្ហោះ​រូប​​​ស៊ិចស៊ី​​​លើ​​ FACEBOOK កំពុង​​​តែ​ពេញ​និយម​ឬ​យ៉ាង​ណា?

​ភ្នំពេញ៖ ខណៈ​ពេល​ដែល​​សម័យ​កាន់​តែ​ជឿន​លឿន​ផ្នែក​បច្ចេកទេស​​និង​បច្ចេកវិទ្យា​​តែ​បើយើង​ងាក​មក​មើល​​​​ការ​​ហូប​ចូល​វប្បធម៌​​បរទេស​វិញ​ ​ក៏​កាន់​តែ​​​ច្រើន​​ឡើង​ៗ ​មក​លើ​សង្គម​​ខ្មែរ​ផង​ដែរ​​ ​ដែល​ការ​ជ្រាប​​ចូល​វប្បធម៌​​​​បរទេស​មួយ​ចំនួន​នេះ​​ បាន​​​កំពុង​តែ​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ដល់​ការ​​ប៉ះពាល់​​នៃ​​តម្លៃ​​ទំនៀមទម្លាប់​​ប្រពៃណី​ខ្មែរ​​ នា​​ពេល​បច្ចុប្បន្ន។

1421651923_2

​​​ជាក់ស្ដែង ​ទម្លាប់​មួយ​​​​នៅ​​ពេល​សព្វ​ថ្ងៃ​នេះ ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​​​​ថា កំពុង​តែ​កើត​មាន​ឡើង​មិន​ឈប់​ឈរ​ ​និង​​កំពុង​តែ​​ធ្វើ​ឲ្យ​រីក​រាលដាល​បន្តិច​ម្ដង​ៗ​ក្នុង​ប្រទេស​កម្ពុជា​ នោះ​គឺ​ការ​បង្ហោះ​រូប​ភាព​ក្ដៅ​សាច់ ឬ​វីដេអូ​អាសអាភាស​ជា​ដើម ​​​តាម​រយៈ​​បណ្ដាញ Facebook ​ដែល​​​មាន​អ្នក​មួយ​ចំនួន​មិន​បាន​​​យក​​បណ្ដាញ​សង្គម​​ទំនើប​មួយ​​នេះ ទៅ​ប្រើ​ប្រាស់​​ឲ្យ​​មាន​តម្លៃ ​​​។

​​ជា​ភស្តុតាង រូប​ភាព​​​ខាង​លើ​នេះ​ដែល​ត្រូវ​បាន​គេ​យក​​បង្ហោះ​លើ​បណ្ដាញ​សង្គម Facebook​ ​​ រួច​​​ក៏​មាន​អ្នក​លេង​​មួយ​ចំនួន ​សរសេរ​ការ​រិះគន់​ចំ​ៗ ផង​ដែរ ​​​ហើយ​ការ​ធ្វើ​បែប​នេះ​​​អាច​បណ្ដាល​ឲ្យ​យុវវ័យ​ទៀត​ មាន​ការ​​​​​ជ្រួលជ្រើម​​តាម​ក៏​ថា​បាន​​ ព្រោះ​នា​ពេល​កន្លង​មក​នេះ មាន​​ការ​បែក​ធ្លាយ​រូប​ភាព​​អាក្រាត​និង​ទង្វើ​អាសអាភាស​​ហាក់បីដូចជា​កើត​​មាន​ច្រើន​គួរ​កត់សម្គាល់។ យ៉ាង​ណា​ក៏ដោយ ទោះ​បី​ជា​​​មិន​​​មាន​ប្រភព​ណា​មួយ​​ច្បាស់​​​លាស់​ថា​ ក្មេង​ស្រី​ស្លៀក​ពាក់​​ជា​​សិស្ស​សាលា​​​​​ឬ​ស្រី​ស្អាត​​ដែល​បែក​ធ្លាយ​រូប​ភាព​ថត​ស្រាត​​ក្នុង​បន្ទប់​ទឹក​ខាង​លើ​នេះ​​ ជា​កូន​ខ្មែរ​ឬ​បរទេស​ក៏​ដោយ តែ​ទង្វើ​បែប​នេះ​​សម្រាប់​កូន​ខ្មែរ​​​​​​ដែល​មាន​ប្រពៃណី​និង​វប្បធម៌​​ខ្ជាប់ខ្ជួន​​យ៉ាង​ល្អ​នោះ ​​គឺ​​មិន​សមរម្យ​ឡើយ​។

យ៉ាង​ណា​មិញ ថ្វីបើ​ Facebook ជា​បណ្ដាញ​មួយ​អាច​​លេង​ដោយ​មាន​សិទ្ធ​និង​​ស៊េរី​ភាព​ទូទាំង​ពិភព​លោក​ក៏ដោយ តែ​សម្រាប់​យុវវ័យ​ជា​កូន​ខ្មែរ គួរ​តែ​​​ចេះ​​ប្រើ​វា​ឲ្យ​​មាន​តម្លៃ​ថ្លៃថ្នូរ និង​មាន​ប្រយោជន៍​ទាំង​ខ្លួន​ឯង ទាំង​កូន​ខ្មែរ​ដទៃ​ទៀត និង​សង្គម​ជាតិ​ផង​ដែរ ​ហើយ​ជៀសវាង​​ការ​យក​វប្បធម៌​មិន​ល្អ​ ដូច​ជា​ការ​បង្ហោះ​រូបភាព​ក្រាត​​ វីដេអូ​អាសអាភាស​ ឬ​​ការ​ទំនាក់ទំនង​គ្នា​ក្រោម​រូប​ភាព​​​​ប៉ះពាល់​​ដល់​ប្រពៃណី​ខ្មែរ​​ជាដើម​​នៅ​ក្នុង​សង្គម​​។ ចុះ​មិត្ត​អ្នក​អាន​វិញ តើ​យល់​ឃើញ​យ៉ាង​ណា​ដែរ​?

Loading...

Leave a Reply

Your email address will not be published. Required fields are marked *