តើនរណាទទួលខុសត្រូវ ករណីដួលរលំដងសន្ទួចការដ្ឋានបូរីរបស់លោកឡៅ ប៊ុនប៉ា នៅក្រុងប៉ោយប៉ែតសង្កត់ស្លាប់ និងរបួសមនុស្សជិត១០នាក់?

បន្ទាយមានជ័យ : ស្លាប់៥នាក់ និងរងរបួសបីនាក់ក្នុងហេតុការណ៍រលំដងសន្ទួចក្នុងការដ្ឋានសាងសង់អគារច្រើនជាន់របស់បូរី លោកឡៅ ប៊ុនប៉ាស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតខេត្តបន្ទយមានជ័យ កាលពីម៉ោង២និង៣៥នាទីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ។ ហេតុការណ៍នេះ តើនរណាជាអ្នកទទួលខុសត្រូវ?

តាមប្រភពព័ត៌មានថា ជនរងគ្រោះក្នុងហេតុការណ៍នេះគឺអ្នកខ្លះមកពីទីរួមខេត្តបន្ទាយមានជ័យ បានជុំគ្នាលេងបៀ ។ គេនៅមិនទាន់អាចសន្និដ្ឋានបានទេថា ហេតុការណ៍នៃការដួលរលំនេះបណ្តាលមកពីអ្វីនោះទេ ដោយហេតុការណ៍ចំពោះមុខដងសន្ទូចដែលដួលរំលំគឺជាប់នឹងអេស្កាដែលក្រឡាប់ ។

ក្រោយហេតុការណ៍ភ្លាមៗ អាជ្ញាក្រុងប៉ោយប៉ែតក្រុមកម្លាំងសមត្ថកិច្ចចំរុះបានជួយអន្តរាគមន៍ដើម្បីទាញយកសាកសពនិងអ្នករងគ្រោះចេញពីគំនរបែកបាក់នោះហើយ។

ក្នុងហេតុការណ៍នេះ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការរងនៃស្នងការស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានអញ្ជើញចុះពិនិត្យនិងដឹកនាំផ្ទាល់ក្នុងការជួយសង្គ្រោះយកជនរងគ្រោះចេញពីគំនរបែកបាក់នោះ។

ជាមួយនិងការចុះអន្តរាគមន៍សង្រ្គោះនេះសមត្ថកិច្ចត្រូវបានសន្តិសុខការពារការដ្ឋានខាងលើរារាំងទះមិនអោយចូល។ គេនៅមិនទាន់ដឹងថា នរណាជាអ្នកទទួលខុសត្រូវចំពោះហេតុការណ៍នេះនៅឡើយទេ ៕

 

 

Loading...