តើបុគ្គលរូបណាដែលធ្វើឲ្យពិភពលោកបានស្គាល់អង្គរវត្តជាថ្មី?

ព្រះបាទ​ពញាយ៉ាត (ឆ្នាំ​១៣៩៤-ឆ្នាំ​១៤៦៣) ដែល​គ្រងរាជ្យ​នៅ​ពាក់​កណ្ដាល​ទី​មួយ​នៃ​សតវត្ស​ទី​១៥ គឺ​ជា​ព្រះមហាក្សត្រ​ដែល​ជាប់​ព្រះនាម​ក្នុង​ប្រវត្តិសាស្ត្រ ថា​ជា​ក្សត្រា​អង់​អាច​ក្លាហាន វាយ​រំដោះ​យក​ក្រុង​អង្គរ ពី​សៀម មក​វិញ​បាន ហើយ​ព្រម​ទាំង​ស្ដេច​ដែល​លើក​រាជធានី​មក​តាំង​នៅ​ក្រុង​ភ្នំពេញ​សព្វថ្ងៃ​នេះ​ផង។

នៅ​ពេល​ដែល​ទ័ព​សៀម បាន​ចូល​មក​លុក​លុយ​វាយ​បែក​ក្រុង​អង្គរ ជា​លើក​ទី​ពីរ នៅ​ឆ្នាំ​១៣៩៣ នោះ ចៅ​ពញាយ៉ាត ដែល​ជា​ព្រះរាជ​បុត្រ​របស់​ព្រះបាទ​សុរិយោវង្ស (ព្រះមហាក្សត្រ​ដែល​បាន​រំដោះ​ក្រុង​អង្គរ​ពី​កណ្ដាប់​ដៃ​សៀម លើក​ទី​១​មក​វិញ) បាន​រត់​រួច ហើយ​ភៀស​ព្រះអង្គ​ទៅ​រៀបចំ​កេណ្ឌ​ទ័ព និង​បោះ​ទីតាំង​មូលដ្ឋាន​ហាត់​ហ្វឹកហ្វឺន​ទ័ព​នៅ​ទួល​បាសាន ទីឋាន​ដែល​ព្រះបិតា​ព្រះអង្គ​ធ្លាប់​បាន​ប្រើប្រាស់​ជា​មូលដ្ឋាន​ទ័ព​ពី​លើក​មុន។

ក្រោម​ការ​ដឹក​នាំ​របស់ ពញាយ៉ាត ទ័ព​ខ្មែរ​បាន​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​បំផុត គឺ​រយៈពេល​តែ​ប្រាំ​ខែ​ប៉ុណ្ណោះ ទ័ព​ខ្មែរ​អាច​មាន​សមត្ថភាព​វាយ​រំដោះ​យក​ក្រុង​អង្គរ​មក​វិញ​បាន។ ប៉ុន្តែ​មុន​នឹង​ទ័ព​ធំ​ចូល​វាយ​លុក​ក្រុង​អង្គរ​លើក​នេះ ព្រះអង្គ​បាន​ប្រើ​ឧបាយកល​អោយ​អាមាត្យ​ជំនិត​ពីរ​នាក់ ឈ្មោះ ពេជ្រ និង​ពៅ ដែល​ជា​បង​ប្អូន​បង្កើត ដឹក​នាំ​ទាហាន​ស្ម័គ្រ​ចិត្ត ១០​នាក់ ទៅ​សារភាព​សុំ​ចុះ​ចូល​ជាមួយ​ស្ដេច​សៀម ព្រះឥន្ទរាជា ដែល​សោយរាជ្យ​ក្នុង​ក្រុង​អង្គរ។ ហើយ​ភ្លាម​នោះ ដោយ​ឃើញ​ថា​ស្ដេច​សៀម ភ្លេច​ខ្លួន​ហើយ បង​ប្អូន​ទាំង​ពីរ​នាក់ ក៏​ដក​កាំបិត​ស្នៀត​ដែល​លាក់​ក្នុង​ផ្នួង​សក់ ស្ទុះ​ទៅ​ចាក់ ព្រះឥន្ទរាជា សុគត​ទៅ។ ពេល​នោះ សភាព​ជ្រួល​ច្របល់​ក្នុង​មហា​នគរ​ក៏​ផ្ទុះ​ឡើង។ ឯ​សម្ដេច​ចៅ​ពញាយ៉ាត​រាជា ដែល​ទ្រង់​បាន​ត្រៀម​ទ័ព​រួច​ជា​ស្រេច ក៏​ទ្រង់​វាយ​សម្រុក​ចូល​ក្រុង​អង្គរ ដោយ​ជោគជ័យ ហើយ​ទីបំផុត ក៏​បាន​រំដោះ​រាជធានី​អង្គរ​អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ​សៀម មក​វិញ​នៅ​ឆ្នាំ​១៣៩៤។

ពេល​ឡើង​សោយរាជ្យ ព្រះអង្គ​ទ្រង់​បាន​ទទួល​ពិធី​រាជាភិសេក​នៅ​រាជធានី​អង្គរ ប៉ុន្តែ​ព្រះអង្គ​ទ្រង់​សោយ​ទិវង្គត​នៅ​រាជធានី​ភ្នំពេញ ជា​រាជធានី​ដែល​ព្រះអង្គ​បាន​កសាង​ឡើង​នៅ​ឆ្នាំ​១៤៣៤ ហើយ​ព្រះ​អដ្ឋិធាតុ​ព្រះអង្គ ត្រូវ​បាន​គេ​តម្កល់​ក្នុង​មហា​ចេតិយ​ដែល​សាង​ឡើង​ដោយ​ព្រះរាជបុត្រ​ព្រះអង្គ នៅ​លើ​ភ្នំ​ដូនពេញ សព្វថ្ងៃ​នេះ។ គឺ​ព្រះបាទ​ពញាយ៉ាត នេះ​ហើយ​ដែល​បាន​ប្ដូរ​រាជធានី​ពី​អង្គរមក​ទួល​បាសាន នៅ​ឆ្នាំ​ ១៤៣១ ឯកសារ​ខ្លះ​ថា​ឆ្នាំ ​១៤៣៣ ព្រះអង្គ​ទ្រង់​គង់នៅ​ទួល​បា​សាន បានតែ​មួយឆ្នាំ​ប៉ុណ្ណោះ គឺ​ឆ្នាំ​១៤៣២ ឬ​ឆ្នាំ​១៤៣៤ ប៉ុន្តែដោយមាន​ទឹកជំនន់​ធំ​ខុសធម្មតា ព្រះអង្គ​ទ្រង់​គង់នៅ​ទួល​បា​សាន បានតែ​មួយឆ្នាំ​ប៉ុណ្ណោះ គឺ​ឆ្នាំ​១៤៣២ ឬ​ឆ្នាំ​១៤៣៤ ព្រះបាទ​ពញាយ៉ាត ក៏​ទ្រង់​ប្ដូរ​រាជធានី​ពី​ទីនោះ មក​តាំងនៅ​ភ្នំ​ដូនពេញ​ចតុមុខវិញ​។​

មូលហេតុបានជាព្រះបាទពញាយ៉ាតចាក់ចេញពីក្រុងអង្គរ គឺ ៖

– កត្តាប្រជាជន ក្នុងចម្បាំងសៀមបានសម្លាប់​និងកៀរប្រជាជនខ្មែរនៅតំបន់អង្គរស្ទើរអស់រលើង ។ ដូចនេះប្រជាជននៅតំបន់អង្គរ ដែលសល់តិចតួចមិនការពារក្រុងអង្គរបានទៅទៀត ។ ប្រជារាស្រ្ដខ្លះ ភៀសខ្លួនចេញពីតំបន់អង្គរ ។

-កត្តាសសេដ្ឋកិច្ច ដោយសារសង្គ្រាមផ្ទៃក្នុងនិងសង្គ្រាមជាមួយពួកសៀមបានបំផ្លិចបំផ្លាញសេដ្ឋកិច្ច ហេដ្ឋារចនាសម័្ពន្ធ បារាយណ៍ ប្រឡាយ ផ្លូវថ្នល់ ធារាសាស្រ្ដខ្ទេចខ្ទីអស់ ដែលមិនអាចស្ដារ ការខូចខាតបាន ។

-កត្តាភូមិសាស្រ្ដ ក្រុងអង្គរនៅជិតក្រុងអយុធ្យាមានចំងាយតែ ៤០០ គីឡូម៉ែត្រពីគ្នាប៉ុណ្ណោះ ដូចនេះពួកសៀមនឹងអាចវាយលុកចូលក្រុងអង្គរម្ដងទៀត

-កត្តាឥទ្ធិពល ( កម្លាំង ) ខ្មែរចុះខ្សោយទាំងកម្លាំងកាយ ( ប្រជាជន ) ទាំងកម្លាំងចិត្ត ( ស្មារតី ) បាត់បង់ជំនឿលើខ្លួនឯង ។ រីឯសៀមពង្រីក ទឹកដីទូលំទូលាយ ពង្រីកអំណាច និងបង្កើនកម្លាំង (ប្រជាជន ) ។

ដូចនេះចាប់តាំងពីឆ្នាំ ១៤៣១ ឬ​ឆ្នាំ ​១៤៣៣ ទីក្រុងអង្គរត្រូវបានបោះបង់ចោលកណ្តាលព្រៃជ្រៅរហូតដល់ជិត ៣៥០ ឆ្នាំក្រោយ ហើយនូវ ១៥៩​ មុន ក្រោយក៏មានអ្នក​ធម្មជាតិ​វិទូ​​បារាំង – លោក​ហង់រី ម៉ូហូត ​ដែល​ធ្វើដំណើរកាត់ព្រៃក្នុងតំបន់អង្គរក៏ជួបប្រទះនឹងសំណងនៃប្រាសាទអង្គរ​ដែលរុំព័ទ្ធដោយធម្មជាតិ លោកក៏បានចាប់ផ្តើមធ្វើការស្រាវជ្រាវនឹងផ្សព្វផ្សាយឲ្យពិភពលោកបានស្គាល់ពីជនជាតិខ្មែរជាថ្មីតាំង​ពីពេលនោះមក។

ហង់រី ម៉ូហូត ឬHenri Mouhot​ កើតថ្ងៃទី១៥ ឧសភា ១៨២៦​ ជា​ជនជាតិ​បារាំង និង​ជា​អ្នក​ស្រាវជ្រាវ​រុករក​​ដ៏​ល្បី​មួយ​រូប​នៅ​ពាក់​កណ្តាល​សតវត្សរ៍​ទី​១៩។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​ជន​ដ៏​ល្បី ដែល​ស្រាវជ្រាវ​ និង​ផ្សព្វផ្សាយ​ពី​តំបន់​អង្គរ​ នៃ​នគរ​ខ្មែរ​នៅ​ឆ្នាំ​១៨៦០។ ម៉ូហូត តែង​ត្រូវ​គេ​ច្រលំ​និយាយ​ថា​បាន​រក​ឃើញ​អង្គរ តាម​ពិត​អង្គរ​មិន​ដែល​បាន​បាត់​ទៅ​ណា​ទេ និង​មាន​ពួក​បស្ចិម​ប្រទេស​ជា​ច្រើន​​មក​ទស្សនា​តាំង​ពី​សតវត្សរ៍​ទី​១៦​មក​។

ម៉ូហូត​ បាន​ពោល​ក្នុង​សៀវភៅ​របស់​លោក​ថា​មាន​បេសកជន​បារាំង​ម្នាក់​នៅ​បាត់ដំបង​ និង​អ្នក​រុករក​ប៉ុន្មាន​នាក់​ផ្សេង​ទៀត​បាន​ទៅ​ដល់​អង្គរ​៥ឆ្នាំ​មុន​ ​លោក​ទៅ​ដល់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅ​ក្នុង​សៀវភៅ Travels in Siam, Cambodia and Laos ម៉ូហូត បាន​ប្រៀបធៀប​អង្គរវត្ត​ទៅ​ពីរ៉ាមីដ ព្រោះ​ពួក​បស្ចិម​ប្រទេស​​ស្គាល់​ ពីរ៉ាមីដ​យ៉ាង​ច្បាស់។

ម៉ូហូត​បាន​រួម​ចំនែក​ក្នុង​ការ​អោយ​បស្ចិម​ប្រទេស​ស្គាល់​ច្បាស់​ពី​អង្គរ​របស់​កម្ពុជា​ បើ​ទោះ​ជា​លោក​មិនមែន​ជា​ជនជាតិ​អឺរ៉ុប​ដំបូង​ទៅដល់​អង្គរ​ក៏​ដោយ​។ លោក​រៀបរាប់​ថា៖ “អង្គរ​មហិមា​ជាង​អ្វី​ដែល​ក្រិច និង​ក្រុង​រ៉ូម​បាន​បន្សល់​ទុក​អោយ​យើង”។

លោក​​ទទួល​មរណភាព​ ថ្ងៃទី​ ១០ ខែ​វិច្ឆិកា ​ឆ្នាំ​១៨៦១ ពោល​គឺ​កាល​ពី​១៥៩​ឆ្នាំ​មុន​ នៅ​​ហ្លួង​ព្រះបាំង​ ជា​អតីត​អាណាចក្រ​ខេត្ត​ខ្មែរ​នៅ​សម័យ​មហានគរ ​បច្ចុប្បន្ន​ជា​ទឹកដី​របស់​ឡាវ។​ ផ្នូរ​របស់​​ ម៉ូហូត​ ​សេសសល់​ដល់​សព្វថ្ងៃ​ដែល​កូន​ខ្មែរ​មាន​ឱកាស​ទៅ​ប្រទេស​ឡាវ​គួរ​ទៅ​ឃើញ​ឲ្យ​បាន​ម្ដង​៕
ប្រភព៖ ហ្វេសប៊ុក រឿងបុរាណ

Loading...