“តើអាជ្ញាធរខេត្តកំពង់ធំ ដែលពាក់ព័ន្ធ ជាពិសេសេ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានចំណាត់ការលើករណីរថយន្តមិនចូលស្ថានីយថ្លឹងទម្ងន់ដែរឬយ៉ាងណា?”

បទល្មើសរថយន្តដឹកលើសទម្ងន់បំផ្លាញផ្លូវថ្នល់កើតឡើងជាហូរហែរ រៀងរាល់ថ្ងៃ ខណៈដែលមានមន្ត្រីគ្រប់ល្ពៅនៅតាមស្ថានីយ៍ជញ្ជីញថ្លឹងទម្ងន់ទទួលលុយកក់ពីម្ចាស់រថយន្ត យ៉ាងសើមមាត់ សើមក!

កំពង់ធំ៖ រថយន្តដឹកលើសទម្ងន់ ដែលមានទាំងរថយន្តដឹកថ្ម ដឹកស៊ីម៉ង់ត៍ ដែក និងដឹកខ្សាច់ ធ្វើដំណើរជាហូរហែរឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តយ៉ាងរំភើយខណៈដែល មន្រ្តី និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងទម្ងន់ បានសើមមាត់ សើមក ដោយសារលាភសក្ការៈ ពីម្ចាស់យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដោយមិនគិតពីការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល។

មតិមហាជនរិះគន់ចំៗ ខណៈប្រមុខរាជរដ្ឋាភិបាលបានខិតខំកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបំពេញនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅវិញទៅមក! តែផ្ទុយទៅវិញ មន្ត្រីគ្រប់ល្ពៅដែលលបលួចគេងចំណេញពុករលួយធ្វើស្រែលើខ្នងរាស្ត្រ បំពានលើច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកំណត់ទម្ងន់ផ្ទុក លើរថយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរលើផងផ្លូ ដើម្បីឲ្យសមមាត្រទៅនឹងគុណនៃការប្រើប្រាស់ផ្លូវថ្នល់ និង ធ្វើឲ្យផ្លូវទាំងអស់នេះប្រើប្រាស់មិនបានយូរអង្វែង ខាតបង់ថវិកាជាតិ ក្នុងការជួលជុល និងស្ថាបនាជាញឹកញាប់ ដូចពាក្យគេនិយាយថា #”ធ្វើខាងមុខខូចខាងក្រោយ ឬហៅថា ផ្លូវធ្វើជាប់រហូត”# ។

តាមប្រភពច្ចាស់រថយន្ត រថយន្តធុនយក្ស ចំនួនពីរគ្រឿង ឈ្មោះលោក អៀង វិល័យ រស់នៅ ភូមិ ថ្នល់ បែក កើត ឃុំស្វាទៀប ស្រុកចំការលើ.ខេត្តកំពង់ចាម បានអះអាងថា រាល់ពេលរថយន្តរបស់លោក បើកមកដល់ជញ្ជីង គឺមិនបាច់ចូលថ្លឹងនោះទេ គឺបង់តែ១៥ម៉ឺនរៀល ជាការស្រេច ហើយរថយន្តរបស់លោក ២គ្រឿង ពាក់ស្លាកលេខដូចគ្នា 3A¬6578 និង មួយគ្រឿងទៀតអត់មានពន្ធដោយសាររថយន្ត កាត់ តកែច្នៃ ពី៥តោនមកវេអង។ (ការអះអាងជាក់ស្តែងបែបនេះ គឺជាភុស្តុតាងជាក់ស្តែង នៃអំពើពុករលួយ ខំឃិតគ្នាជាប្រព័ន្ធរបស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងទម្លន់នៅស្រុកសន្ទុក ខេត្តកំពង់ធំ)។ មហាជនរង់ចាំមើលថា “តើអាជ្ញាធរខេត្តកំពង់ធំ ដែលពាក់ព័ន្ធ ជាពិសេសេ ឯកឧត្តម ស៊ុន ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន មានចំណាត់ការលើករណីទាំអស់នេះដែរឬយ៉ាងណា?”

ប្រភពព័ត័មានច្បាស់ការ មួយបញ្ជក់ថា រៀងរាល់យប់ គេតែងតែសង្កេតឃើញ មានរថយន្តដឹកលើសទម្ងន់ប្រមាណពី30ទៅ40 គ្រឿង តាមបណ្តោយផ្លូវជាតិលេខ6 ចេញពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់មិនចូលថ្លឹងទម្ងន់នៅស្ថានីយ៍ជញ្ជីងថ្លឹងទម្ងន់ ស្រុកសន្ទុក ខេត្តកំពង់ធំ, ប៉ុន្តែចូលបង់លុយ រួចបន្តធ្វើដំណើរទៅខេត្តសៀមរាប។ ក្នុងករណី ដូចគ្នានេះដែរ នៅក្នុងខេត្តកំពង់ធំ តែងតែមានរថយន្តជាច្រើនគ្រឿងទៀតដែលរបស់លោក មានងារជា “ឧកញ្ញា” មានចំនួនបួនក្រុមហ៊ុនផ្សេងទៀត ដែលដឹកលើសទម្ងន់ ហើយរថយន្តមិនមានឯកសារគ្រប់គ្រាន់ ពោលគឺរថយន្តគ្មានពន្ធ និងកែច្នៃខុសបច្ចេកទេសផ្ទុយទៅនិងច្បាប់” ដែលបច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងធ្វើការិតបណ្តឹង លើច្បាប់ចរាចរណ៍ផ្លូវគោក! (រថយន្តទាំអស់នេះ នៅតែធ្វើដំណើរយ៉ាងរំភើយ ព្រោះមានខ្នង បក្សពួកជាបង្អែក)។

ពាក់ព័ន្ធករណីខាងនេះ យើងខ្ញុំមិនអាចសុំការបំភ្លឺ ពីស្ថានីយ៍ជញ្ជីងថ្លឹងទម្ងន់ នៅស្រុកសន្ទុក ខេត្តកំពង់ធំបានទេ ៕

 

Loading...