តើអ្នកដឹងទេ ឧកញ៉ា សុខ ប៊ុនកំពុងនៅក្រៅពន្ធនាគារ

ម្ង៉ៃណោះ បុគ្គលិកមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញខ្សិបខ្សៀវគ្នាថា គេឃើញឧកញ៉ា សុខ ប៊ុន ចូលទៅមន្ទីរពេទ្យនោះដើរយ៉ាងរំភើយ ហាក់ដូចជាមានសេរីភាព ឬមិនមែនជាអ្នកមានទោសអ្វីទាំងអស់ ។ ឧកញ៉ាដែលត្រូវប្រមុខរាជរដ្ឋាភិបាលអំពាវនាវឲ្យចូលខ្លួនមកដោះស្រាយបញ្ហាមិនស្ថិតនៅក្នុងពន្ធនាគារដូចមហាជនទាំងឡាយរំពឹងទុកនោះទេ។ ជាងនេះទៅទៀត គាត់កំពុងមានសេរីភាពដើរហើរតាមអំពើចិត្ត ។

ថ្មីៗនេះទៀត នៅគ្លីនិកមួយកន្លែងដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម គេបានឃើញឧកញ៉ា សុខ ប៊ុនទៅទីនោះដែរ ។ គេឃើញមានមន្ត្រីមានសមត្ថកិច្ចដើរតាមការពារលោកឧកញ៉ា សុខ ប៊ុន យ៉ាងប្រយ័ត្នប្រយែង ។ នេះបញ្ជាក់ឲ្យឃើញថា ឧកញ៉ា សុខ ប៊ុន ពិតជាមិនស្ថិតនៅក្នុងពន្ធនាគារនោះឡើយ ។ បើទោះបីជាគេមិនដឹងថា តើ ឧកញ៉ា សុខ ប៊ុនចូលទៅមន្ទីរពេទ្យនោះដើម្បីពិនិត្យជំងឺអ្វីក៏ដោយ ប៉ុន្តែប្រហែលពាក់ព័ន្ធនឹងជំងឺគីសដុះនៅលើកញ្ចឹងក ។

ឧកញ៉ា សុខ ប៊ុន មានរឿងអាស្រូវពាក់ព័ន្ធនឹងការប្រើអំពើហិង្សាទៅលើអតីតពិធិការិនី កញ្ញា ឯក សុជាតា ។ បន្ទាប់ពីប្រើអំពើហិង្សានោះហើយ លោកឧកញ៉ា សុខ ប៊ុនបានគេចទៅក្រៅប្រទេសក្នុងបំណងមិនទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបានធ្វើ ។

តាមរយៈការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សុំឲ្យឧកញ៉ា សុខ ប៊ុនចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ។ ប៉ុន្មានថ្ងៃក្រោយមក ឧកញ៉ា សុខ ប៊ុនត្រូវបានត្រឡប់មកកាន់មាតុប្រទេស វិញ ហើយភ្លាមៗនោះ លោកឧកញ៉ា ក៏ត្រូវបានគេបញ្ជូនទៅសាលាដំបូង ហើយសាលាដំបូងក៏បន្តនីតិវិធី តាមរយៈការបញ្ជូនឧកញ៉ា សុខ ប៊ុនទៅពន្ធនាគារព្រៃស ។
ពន្ធនាគារព្រៃស ដែលគេយល់ថាជាកន្លែងអប់រំកែប្រែណែនាំមនុស្សនោះ មិនមែនជាទីឃុំឃាំងឧកញ៉ា សុខ ប៊ុននោះឡើយ ។ ប្រភពរាយការណ៍ថា លោកឧកញ៉ា សុខ ប៊ុន ជាប់ពន្ធនាគារតែឈ្មោះប៉ុណ្ណោះ ។ ជាក់ស្តែង យ៉ាងហោចណាស់ពីរលើកគេឃើញលោកឧកញ៉ានៅមន្ទីរពេទ្យកាល់ម៉ែត និងមួយលើកទៀតនៅគ្លិនិកមួយតាមបណ្តោយផ្លូវកម្ពុជាក្រោម ។ គិតទៅ អ្នកមានលុយដូច្នោះឯងនៅកម្ពុជា ៕

tycoon

Loading...

Leave a Reply

Your email address will not be published. Required fields are marked *