តើអ្នកដែលបានឆ្លងកូវីដ-១៩គួរចាក់វ៉ាក់សាំងដែរឬទេ?

សារព័ត៌មានអេស្ប៉ាញ MARCA បានចេញផ្សាយនៅថ្ងៃទី៣០ ធ្នូនេះថា ការមកដល់នៃវ៉ាក់សាំងការពារវីរុសកូវីដ-១៩ បាននាំមកនូវក្តីសង្ឃឹមថ្មីដល់វិស័យជាច្រើននៅលើពិភពលោក។ ទោះយ៉ាងណាក្តីសំណួរមួយពិតជាមិនត្រូវបានឆ្លើយដោយអ្នកជំនាញនោះទេ ហើយថាតើអ្នកដែលរងគ្រោះ ឬមានផ្ទុកកូវីដ-១៩ មានសិទ្ធិទទួលបានវ៉ាក់សាំងដែរឬទេ?

វ៉ាក់សាំងការពារកូវីដ-១៩នេះគឺជាវិធីដែលមានប្រសិទ្ធភាពបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះទោះបីជាវាមិនទាន់ត្រូវបានគេប្រើយ៉ាងទូលំទូលាយគ្រប់គ្រាន់ដើម្បីដឹងព័ត៌មានលម្អិតក៏ដោយ។

អ្នកជំនាញផ្នែកវេជ្ជសាស្រ្តស្ទើរតែទាំងអស់បានឯកភាពថា រយៈពេលនៃភាពសុំា (Period of Immunity) អាចយូរបន្ទាប់ពីមានជំងឺកូវីដ-១៩ដោយសារតែការធ្វើឱ្យប្រសើរឡើងវិញគឺកម្រណាស់ប៉ុន្តែគេមិនទាន់ដឹងថា រយៈពេលនៃភាពសុំានេះមានរយៈពេលប៉ុន្មានទេ ទើបអ្នកផ្ទុកកូវីដ-១៩អាចចាក់វ៉ាក់សាំងបាន។ ទោះយ៉ាងណាវាអាចទៅរួចសម្រាប់មនុស្សដែលមានផ្ទុកវីរុសកូវីដ-១៩ ហើយភាពសុំានៃរាងកាយអ្នកដែលផ្ទុកនោះមិនបានឆ្លើយតបទៅនឹងការអនថយសុខភាព ។

វ៉ាក់សាំងការពារកូវីដ-១៩នេះអាចនឹងបង្កើតការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ដូច្នេះការឆ្លើយតបដែលមានសុវត្ថិភាពគឺត្រូវចាក់វ៉ាក់សាំងសូម្បីតែអ្នកដែលទើបនឹងជាពីជំងឺកូវីដ-១៩ក៏ដោយ។ ករណីនេះមានន័យថា មានទំនុកចិត្តកាន់តែច្រើនពីការចាក់វ៉ាក់សាំងកូវីដ-១៩ទៅលើអ្នកផ្ទុកកូវីដ-១៩ដែលមានប្រព័ន្ធភាពសុំាខ្លាំង និងអ្នកដែលទើបនឹងជាផងដែរ។

ភារកិច្ចសម្រាប់រដ្ឋាភិបាលប្រទេសលើពិភពលោកឥឡូវនេះគឺត្រូវចាក់វ៉ាក់សាំងឱ្យមានប្រសិទ្ធភាពដល់ប្រជាជនដោយចាប់ផ្តើមពីក្រុមដែលមានហានិភ័យខ្ពស់បំផុត ហើយចាំបាច់ត្រូវមានព័ត៌មាន និងគោលការណ៍ណែនាំច្បាស់លាស់ ៕

Loading...