តៃកុងរថយន្តក្រុមហ៊ុនផែស្ងួតតេងឡាយស្ទើរភ្លើងបើកទាក់ខ្សែភ្លើងបណ្ដាលដាច់រប៉ាតរប៉ាយពេញផ្លូវ ហើររត់គេចខ្លួនបាត់

ភ្នំពេញ៖ តៃកុងរថយន្តក្រុមហ៊ុនផែស្ងួតតេងឡាយ ទំនងជាមិនបានឆ្លងកាត់វគ្គបណ្តុះបណ្តាលប្រឡងយកប័ណ្ណបើកបរនោះទេ បានជាបើករថយន្តស្ទើរភ្លើង ទៅទាក់ខ្សែភ្លើងបណ្តាលឲ្យធ្លាក់រប៉ាត់រប៉ាយ ពាសពេញផ្លូវ ហើយអ្នកបើកបររថយន្តនេះ បើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង០០និង២០នាទី រំលងអធាត្រ ឈានចូលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សាក្សីឃើញហេតុការណ៍បានប្រាប់ថា មុនពេលកើតហេតុ គេឃើញ រថយន្តកុងតឺន័រក្បាល ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3.C 2520 បើកពីត្បូង ទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានទាក់ខ្សែភ្លើងដាច់រប៉ាតរប៉ាយពេញផ្លូវ បន្ទាប់មក តៃកុងរថយន្ត បានបើកទ្វារចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោល បន្សល់រថយន្តនឹងកន្លែងកើតហេតុ ។

សមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកបានទាក់ទងជំនាញមកវាស់វែង យករថយន្តបង្កទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមក្រោយ ៕

abc (3)

abc (2)

abc (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *