តៃកុងរថយន្តដឹកសិស្សសាលាពន្លឺវិជ្ជាអន្តរជាតិនៅក្រុងសួង ចាប់រំលោភសិស្ស

ខេត្តត្បូងឃ្មុំ៖ តៃកុងរថយន្តដឹកសិស្សសាលាពន្លឺវិជ្ជាអន្តរជាតិនៅក្នុងក្រុងសួង ខេត្តត្បូងឃ្មុំម្នាក់ រងចោទប្រកាន់ថាបានចាប់រំលោភសិស្ស ។

ខាងក្រោមនេះជាសំដីអាណាព្យាបាលក្មេងស្រីរងគ្រោះ៖

«សុំបងខាងសារព័ត៌រមានជួយរកយុត្តិធម៌អោយកូនស្រីនាងខ្ញុំផង ដែលតៃកុងឡានចាប់រំលោភនៅក្នុងសាលារៀនឯកជនមួយ ហៅថា សាលាពន្លឺវិជ្ជាអន្តរជាតិ តែនាយកសាលាព្យាយាមលាក់បាំងការពិត ។ សូមបងមេត្តាជួយស៊ែរបន្តផង ដេីម្បីឲ្យអង្គការជួយអន្តរាគមន៍ដល់នាងខ្ញុំផង សូមអរគុណទុកជាមុន ។

កូនស្រីខ្ញុំមានអាយុ៣ឆ្នាំ៤ខែ, រឿងនេះកេីតឡេីងតាំងពីថ្ងៃ១៤ ខែធ្នូ ឆ្នាំ២០១៦ មកម៉្លេះ នៅភូមិជេីងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។ នាងខ្ញុំទៅប្តឹងហេីយទៅពេទ្យធ្វើកោសល្យវិច័យ​ហើយកូនខ្ញុំចង្អុលម្នាក់នោះទៀត តែប៉ូលីសនៅតែមិនអាចឃាត់ខ្លួនបាន ហេីយមិនឲ្យនិយាយទេ។ តែឥឡូវ បានលោកចៅហ្វាយខេត្តគាត់ជួយអន្តរាគម៍ឲ្យចាប់មកសួរនៅថ្ងៃស្អែក បេីខាងបងមានអ្នកកាសែត ជួយប្រាប់ឲ្យគាត់ផ្សាយផង នៅក្រុងសួង ខេត្តត្បូងឃ្មុំ។ សូមបងជួយឲ្យអ្នកកាសែតទៅឲ្យលឿនផង ខ្ញុំខ្លាចគេសម្លុតខ្ញុំទៀត» ។

សូមបញ្ជាក់ថា ខាងលើនេះ ជាការលើកឡើងរបស់ក្រុមគ្រួសាររងគ្រោះ ។ រីឯភាគីរងការចោទប្រកាន់ម្ខាងទៀត មិនអាចសុំការបំភ្លឺបានទេ ពីព្រោះគ្មានលេខទូរស័ព្ទ ៕

Loading...