តៃវ៉ាន់ខឹងចិនដោះលែងជនសង្ស័យជំរិតប្រាក់តាមប្រព័ន្ធអ៊ីនធើណេត២០នាក់

តៃវ៉ាន់បានខឹងសម្បាទីក្រុងប៉េកាំងកាលពីថ្ងៃទី១៦ ខែមេសា ដោយសារករណីដោះលែងជនសង្ស័យ២០នាក់ករណីជំរិតប្រាក់តាមប្រព័ន្ធទូរគមនាគមន៍ទាក់ទងជាមួយចិន ដែលនេះធ្វើឲ្យមានគំនាបបន្ថែមទៀតទៅលើទំនាក់ទំនងប្រទេសទាំងពីរ ។

ក្រសួងការបរទេសតៃប៉ិបានបញ្ជាក់ថា ម៉ាឡេស៊ីបាននិរទេសមនុស្ស២០នាក់ ក្នុងចំណោមពលរដ្ឋតៃវ៉ាន់៥៣នាក់ដែលត្រូវចាប់ខ្លួនកាលពីខែមីនា ឆ្នាំ២០១៦ ដោយសង្ស័យករណីលួចបន្លំតាមប្រព័ន្ធអ៊ីនធើណេត ។

លោក Sun Lih-chyun អ្នកនាំពាក្យ Executive Yuan របស់តៃវ៉ាន់បានបញ្ជាក់ប្រាប់រ៉យទ័រថា គ្មានហេតុផលស្របច្បាប់នោះទេ នៅក្នុងការឃុំខ្លួនពួកគេ ។ ភស្តុតាងមិននៅជាមួយយើងនោះទេ គឺនៅលើចិន ។ តៃប៉ិបានស្នើទៅសមភាគីចិនលើបញ្ហានេះ ដូច្នេះការស៊ើបអង្កេតអាចចាប់ផ្តើមដោយខ្លួនឯង ។ ការសម្រេចនេះមិនទទួលការស្វាគមន៍ពីចិនឡើយ ។

ប្រភពស៊ីនហួបានដកស្រង់ប្រសាសន៍លោក An Fengshan អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ក្រុមប្រឹក្សាជាតិចិនថា ការដោះលែងជនសង្ស័យនេះ អាជ្ញាធរតៃវ៉ាន់មានការសោកស្តាយចំពោះជនរងគ្រោះច្រើននាក់ដែលខាតបង់ផលប្រយោជន៍ និងធ្វើឲ្យពួកគេឈឺចាប់ជាលើកទី២ទៀត ។ វាបានធ្វើឲ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការភាគីទាំងពីរដែលបានរួមគ្នាក្នុងការប្រឆាំងឧក្រិដ្ឋកម្ម ។

ទីភ្នាក់ងារព័ត៌មានបានដកស្រង់សម្តីមួយមកចុះផ្សាយថា តៃវ៉ាន់ គួរផ្តល់ជនសង្ស័យនូវពិន័យដែលស័ក្តិសមនឹងទង្វើរបស់ពួកគេ ។

សេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃទី១៦ ខែមេសា គណៈរដ្ឋមន្ត្រីតៃវ៉ានបានបញ្ជាក់ថា រដ្ឋាភិបាលមិនការពារចំពោះជនសង្ស័យប្រព្រឹត្តបទឧក្រិដ្ឋនោះឡើយ ហើយថា ខ្លួនបានស្នើដល់ក្រសួងយុត្តិធម៌ដើម្បីប្រមូលព័ត៌មានសម្រាប់ការស៊ើបអង្កេត ។

ក្រសួងយុត្តិធម៌តៃវ៉ាន់បានផ្ញើលិខិតផ្លូវការមួយទៅកាន់ការិយាល័យសន្តិសុខសាធារណៈចិនដើម្បីផ្តល់ព័ត៌មានពាក់ព័ន្ធបទឧក្រិដ្ឋនេះ នៅពេលដឹងថា ជនសង្ស័យ២០នាក់ជាពលរដ្ឋតៃវ៉ាន់បាននិងកំពុងបញ្ជូនមកកាន់តៃវ៉ាន់វិញពីប្រទេសម៉ាឡេស៊ី ។

ករណីដោយឡែក តៃវ៉ាន់បានជំទាស់ការនិរទេសដោយបង្ខំចំពោះពលរដ្ឋតៃវ៉ាន់ជាង៤០នាក់ទៀតទៅកាន់ប្រទេសចិនពីប្រទេសកេនយ៉ា បន្ទាប់ពីការចាប់ខ្លួនក្រោមបទសង្ស័យលួចបន្លំតាមប្រព័ន្ធអ័នឡាញ ។

ក្រសួងសន្តិសុខសាធារណៈចិនបានបញ្ជាក់ថា ជនជាតិតៃវ៉ាន់បានទាក់ទងយ៉ាងធ្ងន់នៅក្នុងការលួចបន្លំ ជំរិតតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសចិន ធ្វើឲ្យខាតបង់យ៉ាងច្រើនសន្ធឹក ដោយមានពេលខ្លះជនរងគ្រោះឈានដល់ការសម្លាប់ខ្លួនក៏មាន ។

ប្រភពបន្តថា ក្រុមឧក្រិដ្ឋតៃវ៉ាន់បានបរាជ័យនៅក្នុងការក្លែងខ្លួនជាមន្ត្រីអនុវត្តច្បាប់ដើម្បីដកលុយពីប្រជាជននៅក្នុងទឹកដីចិនតាមរយៈការជំរិតទារប្រាក់តាមទូរស័ព្ទ ៕

18SINO-SCAMS03-tmagArticle

Loading...

Leave a Reply

Your email address will not be published. Required fields are marked *