តៃ​កុង​​រត់​​បាត់​ ​ក្រោយ​ពី​​កៀរ​​រថយន្ត​​មួយ​គ្រឿង​​ទៀត​​ដាច់​​កញ្ចក់​

ភ្នំពេញ៖ យុវជន​​ជា​តៃកុង​រថយន្ត​ម្នាក់​បាន​រត់​បាត់​ស្រ​ម៉ោ​លភ្លាមៗក្រោយពី​បើក វ៉ា​ទៅ​ប៉ះ​រថយន្ត​មួយគ្រឿង ហើយ​កៀរ​រថយន្ត​នោះ​ដាច់​កញ្ចក់ គ្រា​ដែល​កំពុង​ឈប់​រង់ចាំ ភ្លើងស្តុប។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង៨ និង ៣០នាទី​យប់ ថ្ងៃ​ទី​២​៦​ មករា ឆ្នាំ២០១៥ ត្រង់ចំនុច​ភ្លើងស្តុប ផ្លូវ៥៩៨ កែង ​​ផ្លូវ​ហាណូយ ក្បែរ​ហ្គា​រាស​សាំង លី ហ៊ាង ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី១ ខ​ណ្ឌ​ទួ​ល​គោក។

សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្តម៉ាក​ ហ៊ីយ៉ាន់ដាយ ពណ៌​សរ​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំ​ពេ​ញ 1M-0563 ធ្វើ​ដំណើរ​តាមផ្លូវ៥៩៨ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ហើយក៏​ឈប់​រង់​ចាំ​ស្តុ​ប​នៅ​ចំនុច កើតហេតុ រំពេច​នោះ​ក័​ស្រាប់​តែ​​មាន​រថយន្ត ហ៊ីយ៉ាន់ដាយ មួយគ្រឿង​ទៀត ពណ៌​សរ ពាក់​ស្លាក​លេខ​ភ្នំពេញ 2B-6747 បើកបរ​ដោយ​យុវជន​ម្នាក់​ធ្វើដំណើរ​ស្រប​ទិ​ស​​​គ្នា បាន​បើករថយន្ត​មកពី​ក្រោយ​ហើយ​បាន​វ៉ា​ខាងស្តាំ ដោយ​ខ្វះ​ការ​ប្រុង ប្រយ័ត្ន​ធ្វើ​រថយន្ត​របស់ខ្លួន​កៀ​ដាច់​កញ្ចក់​ខាងស្តាំ ឃើញ​ស្ថា​ន​ភាព​បែប​នោះ តៃកុង​រថយន្ត​បង្ក​បាន​រត់​បាត់ស្រមោល ​ដោយ បន្សល់ទុក រថយន្ត និង អ្នក​​ជិះ​ជាមួយ​ម្នាក់។

ក្រោយពេល​កើតហេតុ ជនរងគ្រោះ​បានឲ្យ​​អ្នក​​ជិះ​ជាមួយ​ជនបង្ក ​ទូរស័ព្ទ​ទៅ​ថៅកែ​រថយន្ត​មក​ធ្វើការ​ដោះស្រាយ ពេល ថៅកែ​រថ​យ​ន្ត​​ម​​​កដល់​ក៏​ព្រម​សង​ថ្លៃ​ខូចខាត ​ដើម្បី​បញ្ចប់រឿង៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *