តៃ​វ៉ាន់​​​បង្កើត «ឧទ្យាន​រួម​ភេទ» ដ៏ចម្លែក​ដើម្បី​​ទាក់​ទាញ​ភ្ញៀវ​​ទេសចរ​ឲ្យ​ចូល​​មក​ទស្សនា​កាន់​​តែច្រើន​​កុះករ​

តៃវ៉ាន់៖ សួនឧទ្យានជាតិមួយ​របស់តៃវ៉ាន​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​នឹង​គំនិត​ច្នៃ​ប្រឌិត​ដើម្បីទាក់​ទាញ​ភ្ញៀវទេសចរណ៍​ឲ្យ​ចូលមក​ទស្សនា​កាន់តែច្រើន​ដោយ ច្នៃ​ឧទ្យានទៅជា “រួមភេទ”។ ហើយ​ឧទ្យាននេះ​មាន​ភ្ញៀវ​ទេសចរណ៍​ជាច្រើន​ដែល​មាន​ចំណាប់​ជាខ្លាំង​ក្នុង​​ការ​ថត​រូប​នៅលើ​​លិង្គ​ដ៏ធំ​​ជា​លក្ខណៈ​គ្រួសារ និង​បុគ្គល…។

Sex Resort

ឧទ្យានរួមភេទមួយនេះ​ត្រូវបានគេហៅថា «មហាវិថី រ៉ូមែនទិក» ហើយនៅខាងក្រៅ ឧទ្យានមានរូប​ចម្លាក់​លិង្គឡើង​រឹង​ដ៏ធំមួយ និង រូបចម្លាក់​មនុស្ស និង សត្វរួមរ័កគ្នាជាច្រើន។ នៅក្នុងឧទ្យានមួយ​នេះក៏បានរួម​បញ្ចូលទាំង កន្លែង​ដែល​មាន​ទេសភាពដ៏ស្រស់ស្អាត សម្រាប់ឲ្យកូន​កំលោះ និងកូនក្រមុំ ថតរូប​អនុស្សាវរីយ៍ក្នុងថ្ងៃរៀប​អាពាហ៍ពិពាហ៍​ផងដែរ។

Sex Resort 1

លោក Shih Chao-hui នាយករងការិយាល័យ​ទេសចរណ៍ក្នុង​តំបន់បាន​និយាយថា «យើងចង់ឲ្យ​មនុស្ស​ឈ្លក់វង្វេង​ស្រលាញ់តៃវ៉ាន់ និងចូលចិត្តនៅ ពេលដែលពួក​គេបានមក​លេងតៃវ៉ាន់»។ លោកបាន​បន្តថា មានភ្ញៀវចំនួន ២សែន​នាក់​ហើយដែលបាន​មកទស្សនាកម្សាន្តនៅ​ក្នុងឧទ្យាន រួមភេទ​នេះ៕

Sex Resort 2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *