តោះទៅភ្លក់ម្ហូបខ្មែរឡាវមើលទេសភាពឋានសួគ៌ប៉ែកឦសានម្តងមើល!

ខេត្តស្ទឹងត្រែង៖ ការរស់នៅរបស់បងប្អូនខ្មែរឡាវតាមព្រំដែនពិតជាខុសប្លែកជាងអ្នកទីក្រុង ។ កាន់តែពិសេសជាងនេះទៅទៀតនោះគឺពួកគាត់និយាយខមែរមិនសូវជាច្បាស់ហើយថែមទាំងរួសរាយរាក់ទាក់ណាស់ ។

ធ្វើដំណើរពីក្រុងស្ទឹងត្រែងកាត់តាមស្ពានមេគង្គទៅកាន់ឃុំព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យអតីតស្រុកថាឡាបរិវ៉ាត់មានចម្ងាយជាង៦០គីឡូម៉ែត្រភ្ញៀវទេសចរនឹងបានទៅដល់អន្លង់សត្វផ្សោតព្រំដែនឡាវ។ទីនោះគឺឃុំព្រះរំកិលដែលមានប្រវត្តិរឿងប្រេងទាក់ទងនឹងវត្តដំរីសដ៏វ័យចំណាស់មួយក្នុងខេត្តស្ទឹងត្រែង។

លោក ផយ វណ្ណាអ្នកបើកទូកជូនភ្ញៀវនៅភូមិអន្លង់ស្វាយឃុំព្រះរំកិលបានប្រាប់ថាក្រៅពីទស្សនាសត្វផ្សោតគាត់អាចជូនភ្ញៀវទៅមើលដីកោះ ថ្មប៉ប្រះទឹក និងព្រៃលិចទឹក តាមបែបធម្មជាតិបានតាមចិត្តចង់ទៅ។ កញ្ញា ថង បាងអ្នកលក់ដូរនៅតំបន់ទេសចរអន្លង់ស្វាយបានរៀបរាប់ប្រាប់ភ្ញៀវដោយនិយាយខ្មែរពុំសូវច្បាស់ពីការលក់ដូរជូនភ្ញៀវ។
ជាមួយរូបសម្រស់ស្រស់ស្អាតកូនកាត់ខ្មែរឡាវញញឹមរួសរាយរាក់ទាក់ដាក់ភ្ញ្ញៀវណាស់បើទោះបីជានាងនិយាយខ្មែរផងឡាវខ្លះក្តី។បុរសជាច្រើនតែងនិយាយឡែបខាយដាក់នាងថងបាងបណ្តើរទិញម្ហូបកាត់ឡាវបណ្តើរ។

ក្រៅពីមើលផ្សោតភ្លក់ម្ហូបឆ្ងាញ់សាច់អាំងស្ងោជ្រក់ត្រីធម្មជាតិ ឆ្ងាញ់បុកល្ហុង ដាក់ម្ទេសហើយើងក៏អាចទៅបន្តមើលទឹកធ្លាក់ព្រះនិម្មិតដ៏ស្អាត ដូចឋានសួរគ៌ក្នុងទឹកខេត្តព្រះវិហារជាប់ខេត្តស្ទឹងត្រែងផងដែរ។ពេលទៅដល់ទឹកធ្លាក់សម្លេងទឹកធ្លាក់បោកផ្ទុបជាមួយផ្ទាំងថ្មលាន់ឮគ្រឹមៗ បន្ធូរអារម្មណ៍តានតឹង។ ថតរូបភាពទុក ជាអានុស្សាវរីយ៍ក្រោយពេលវិលត្រឡប់ទៅផ្ទះវិញ៕

Loading...