តោះ! រៀនដាំត្រកួនឈ្លក់ទឹកនៅផ្ទះលេងៗ ឆាប់បានផល ហើយងាយស្រួលទៀត

បន្លែ ឬផ្លែឈើបច្ចុប្បន្ននេះពិបាកទុកចិត្តណាស់ សម័យកាលកាន់តែជឿនលឿនមនុស្សកាន់តែប្រើប្រាស់ជីបង្ខំឱ្យចំណីអាហារទាំងនេះឆាប់ធំធាត់។ ប៉ុន្តែ មានបន្លែផ្លែឈើខ្លះលោកអ្នកអាចដាំនៅផ្ទះដោយខ្លួនឯងជាលក្ខណៈតូចសំរាប់ក្រុមគ្រួសារបាន ព្រោះវាងាយស្រួល ធ្វើឱ្យមានសុខភាពល្អ ហើយឆាប់បានផលទៀត។ ដូច្នេះ ថ្ងៃនេះយើងមករៀនដាំត្រកួនឈ្លក់ទឹកលេងៗទាំងអស់គ្នាដើម្បីបានបន្លែធម្មជាតិ។

វិធីដាំត្រកួនឈ្លក់ទឹក ធ្វើឲ្យត្រកួនស្រួយឆ្ងាញ់!

១ យកត្រួយត្រកួនស្រែដាក់តម្រៀបអោយប្រញឹកណែន បញ្ឈរដើមនៅបាតពាងកុំអោយដួល។

២ ដងទឹកចាក់អោយលិចចុងត្រកួន ហើយយកថង់ ឬបាវគ្របពីលើពាង ពីរថ្ងៃពីរយប់។

៣ ពីរថ្ងៃក្រោយមក លោកអ្នកនឹងបានផលត្រកួនជាទីពេញចិត្ត៕

ប្រភព: អ៊ាង​ សុផល្លែត

Loading...