តៅស្លឹកត្រចៀកចុះបង្ក្រាបទីតាំងបាញ់ត្រីទាំងព្រឹក នៅសំបុកគ្រឿងញៀន ត្រពាំងឈូក

ភ្នំពេញ ៖ ក្រោយពីមានសារព័ត៌មាន ខេមប៉ុស្តិ៍ វាយចំ ៗថា គណៈបញ្ជាការឯកភាពខណ្ឌសែនសុខបានវាយកម្ទេចសំបកទូរហ្គេមបាញ់ត្រីកាលពីរសៀលថ្ងៃ២៩កញ្ញា២០១៥ មក ធ្វើអោយលោកអភិបាលក្តៅស្លឹកត្រចៀកខ្លាំងបានបញ្ជារមក លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌ ដឹកនាំកំលាំងចុះបង្ក្រាបទី តាំងហ្គេមបាញ់ត្រីដុះស្លែរមួយកន្លែងកាលពីព្រឹកថ្ងៃទី៣០កញ្ញា២០១៥ នៅចំណុច ក្រុម១០ ក្រុម១១

ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងល្បែងបាញ់ត្រីខាងលើនេះគឺបានចុះទៅ៥គោលដៅនៅក្នុងភូមិត្រពាំឈូកដោយក្នុងនោះបានដកហូតទូរហ្គេមបាញ់ត្រី

បានចំនួន១០ទូរនិងបាននាំខ្លួនអ្នកមើលខុសត្រូវកន្លែងខាងលើបានស្រីៗចំនួន៤នាក់យកមកធ្វើការសាកសួរផង។

ប្រជាពលរដ្ឋបាននិយាយថា ខណ្ឌសែនសុខ បច្ចុប្បន្នពោរពេញទៅដោយបទល្មើស ដូចជា ល្បែង ស៊ីសងខុសច្បាប់សំបុកគ្រឿងញៀនធំជាងគេនិង សំណង់ឬអាជីវកម្មអត់ច្បាប់ជាច្រើន ប៉ុន្តែចំណាត់ ការ លោក អភិបាលខណ្ឌហាក់មិនសូវយក ចិត្តទុក ដាក់​ពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពនិង បានអនុវត្តន៍ផ្ទុយស្រលះពីសេចក្តីណែនាំរបស់ប្រមុខ រាជរដ្ឋាភិបាលស្តីភូមិឃុំមានសុវត្ថិភាពទាំង ៩ ចំណុច។

គួររំលឹកដែរថាប្រតិបត្តិការចុះបង្ក្រាបនេះ​ ហាក់មិន ទាន់ចំគោលដៅសោះ  ព្រោះអាជ្ញាធរខណ្ឌបានមើល រំលងទីតាំងហ្គេមដុះស្លែ ផ្លូវ៥៨៩ដែលមានអ្នកមាន អំណាចកាងពីក្រោយរឿងនេះ ហើយប្រជាពលរដ្ឋនៅចោទសួរថា ហេតុអ្វី បានជាលោក លី សាវេតមិនហ៊ានបង្រ្កាបល្បែងបាញ់ត្រីរបស់កូនលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ៕

30-09-201559261 59262 59263 59264

Loading...

Leave a Reply

Your email address will not be published. Required fields are marked *