តំណាងរាស្ត្របក្សសង្គ្រោះជាតិប្រតិកម្មវីដេអូទីស្តីការគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ (CNRP) លោក អ៊ូ ចាន់រិទ្ធិ បានបញ្ចេញប្រតិកម្មក៏ដូចជា ទស្សនផ្ទាល់ខ្លួនទៅលើវិដេអូរយៈពេល២០នាទី ដែលទីស្តីការគណៈរដ្ឋមន្រ្តី បានបង្ហាញជាសាធារណៈនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ ស្តីពីបាតុកម្មដែលបង្កឡើងដោយមេដឹកនាំគណបក្ស CNRP ។

វិដេអូរយៈពេល២០នាទីនោះ បានបង្ហាញពីបាតុកម្ម នៅជុំវិញនៅទីក្រុងភ្នំពេញ ជាពិសេសបានបង្ហាញពីសកម្មភាព អំពើហិង្សាទៅលើសន្តិសុខខណ្ឌដូនពេញ ក្បែរទីលានប្រជាធិបតេយ្យ និងការគប់ដុំថ្មទៅកងកម្លាំងមានសមត្ថកិច្ចនៅលើផ្លូវវ៉េងស្រេង និងនៅលើស្ពានអាកាសក្បាលថ្នល់ជាដើម។

លោក អ៊ូ ចាន់រិទ្ធិ បានថ្លែងប្រាប់ថា វិដេអូនេះ បង្ហាញតែមួយជ្រុងដែលដឹកនាំដោយគណបក្សសង្រ្គោះជាតិ និងការប្រើអំពើហិង្សាទៅលើសន្តិសុខ ពីសំណាក់អ្នកគាំទ្ររបស់ CNRP ប៉ុន្តែមិនបានធ្វើការបង្ហាញឲ្យមានលក្ខណៈទូលំទូលាយ ដែលភាគច្រើនកងកម្លាំងមានសមត្ថកិច្ច បានវាយទាត់ធាក់ទៅលើបាតុករ និងថ្នាក់ដឹកនាំសង្រ្គោះជាតិនោះទេ។
លោក អ៊ូ ចាន់រិទ្ធិ បន្តថា បើពិតជាមានភាពស្មោះត្រង់មែនត្រូវតែបង្ហាញវិដេអូឲ្យបានគ្រប់ជ្រុងជ្រោយ មិនមែនតែមួយចំណុចតូចនេះទេ។

លោក អ៊ូ ចាន់រិទ្ធិបានបញ្ជាក់ថា ខ្ញុំយល់ថា ជារឿងមួយដែលមិនត្រឹមត្រូវទេ នេះជាទំលាប់មួយ ហើយនៅក្នុងស្រុកយើង ច្រើនតែមិនឈរនៅលើចំណុច កណ្តាលនោះទេ ទាំងអ្នកព័ត៌មាន និងនិន្នការនយោបាយតែងតែយករឿងមិនពិតមក បំភ្លៃដើម្បីដាក់បន្ទុកទៅភាគីមួយទៀត ។ វិដេអូនោះអ្នកអធិប្បាយបានសង្កត់ធ្ងន់ទៅលោក សម រង្ស៊ី និងលោក កឹម សុខា ដែលជាមេខ្យល់ញុះញុងនាំឲ្យបាតុករផ្ទះកូដកម្ម ។

សូមជំរាបថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥នេះ រាជរដ្ឋាភិបាល តាមរយៈទីស្តីការគណៈរដ្ឋមន្រ្តី បានចេញផ្សាយវិដេអូដ៏រន្ធត់មួយដែលមានជិត២០នាទី បាននិយាយ និងរៀបរាប់អំពី អំពើឃោរឃៅអមនុស្សធម៌ នៅក្បែរទីលានប្រជាធិបតេយ្យ និងការធ្វើបាតុកម្មផ្សេងៗតាមដងផ្លូវពេញរាជធានីភ្នំពេញ ក្រោយពីការបោះឆ្នោត២០១៣ ៕

cam-photo-frontcnrp-e1378348291530

Loading...

Leave a Reply

Your email address will not be published. Required fields are marked *