តំណាងរាស្ត្រហត្ថលេខីចំនួន៨៧រូប ផ្តួចផ្តើមធ្វើសេចក្តីច្បាប់ ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ

ភ្នំពេញ៖ តំណាងរាស្ត្រហត្ថលេខីចំនួន៨៧រូបបានផ្តួចផ្តើមធ្វើសេចក្តីច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន)នៃច្បាប់ស្តីពីគណបក្សនយោបាយដោយផ្តល់សិទ្ធិឲ្យនាយករដ្ឋមន្ត្រីស្នើសុំផ្តល់នីតិសម្បទានដល់អ្នកនយោបាយដែលត្រូវតុលាការហាមឃាត់ឲ្យមានសិទ្ធិធ្វើនយោបាយឡើងវិញ។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឲ្យដឹងថាតំណាងរាស្ង្រហ្ថលេខីចំនួន៨៧រូបបានផ្តួចផ្តើមធ្វើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន)នៃច្បាប់ស្តីពីគណបក្សនយោបាយទៅមាត្រា៤៥ថ្មី(ស្ទូនមួយ)។

មាត្រា៤៥ថ្មី(ស្ទួនមួយ)មានខ្លឹមសារយ៉ាងដូច្នេះថា បុគ្គលដែលត្រូវតុលាការសម្រេច ហាមឃាត់ការធ្វើសកម្មភាពនយោបាយមិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុង គណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ ការធ្វើ សកម្មភាពនយោបាយនេះនឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញ ដោយពេញ ច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការរបស់ តុលាការ កំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញ ដោយព្រះមហាក្សត្រ តាមដំណើរបស់នាយករដ្ឋមន្ត្រីតាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ប្រភពបន្តថាដូចសេចក្តីថ្លែងហេតុនៃសេចក្តីស្នើច្បាប់នេះបញ្ជាក់ស្រាប់ វិសោធ នកម្ម ខាងលើមានគោលដៅសំខាន់ៗគឺ បញ្ជាក់ឲ្យច្បាប់តាមផ្លូវច្បាប់អំពីករណីបុគ្គល ដែលត្រូវបានតុ លាកាហាមឃាត់ការធ្វើសកម្មភាពនយោបាយ ។ បើកលទ្ធភាពឲ្យបុគ្គលប្រភេទ ខាងលើកអាច ទទួលបាននីតិសម្បទាឡើងវិញតាមច្បាប់នេះ។វិសោធកម្មច្បាប់នេះក៏មានគោលបំណងពង្រឹងលទ្ធិប្រជាធិតេយ្យសេរីពហុបក្ស នីតិរដ្ឋ ព្រមទាមងទាំងលើកកម្ពស់ស្មារតីបង្រួប បង្រួមជាតិផ ងដែរ។

លោក ឡេង ប៉េងឡុងអ្នកនាំពាក្យរដ្ឋសភាបានឲ្យដឹងក្នុងសន្នីសិទសា រព័ត៌មាន ល្ងាច ថ្ងៃទី៣ខែធ្នូបានឲ្យដឹងថាសេចក្តីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយមាត្រា៤៥ថ្មី(ស្ទូយមួយ)ជាវិសោធនកម្មច្បាប់ដែលមានការប្រញាប់ ហើយអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកិច្ចប្រជុំ ពិភាក្សាក្នុងពេលឆាប់ៗនេះ ដើម្បីដាក់ចូលសម័យប្រជុំរដ្ឋស ភាពេញអង្គអនុម័តផងដែរ។

អ្នកនាំពាក្យរដ្ឋសភាបានឲ្យដឹងសេចក្តីវិសោធនកម្មច្បាប់នេះក៏មានការជាប់ ពាក់ព័ន្ធនឹង ការមន្ត្រីអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលហាមឃាតមិនឲ្យធ្វើនយោបាយផងដែរ ។

លោកបញ្ជាក់ថា«អីចឹងច្បាប់នេះធ្វើវិសោធនកម្មគិតគូរដល់ដែលត្រូវបានតុលាការហាមឃាត់ធ្វើនយោបាយមិនឲ្យធ្វើសកម្មភាពនយោបាយរបស់តុលាការកំពូល ។ យើងគិតគូរ យ៉ាងម៉េច គឺថាធ្វើឲ្យច្បាប់ពាក់ព័ន្ធនឹងអាលូវយើងធ្វើហើយ ។ អ្នកដែលច្បាប់ហាមឃាត់គឺ អាចទទួលបាននីតិសម្បទា អាចទទួលបានសិទ្ធិធ្វើនយោបាយវិញ បន្ទាប់ពីមានសំណើ រពីនា យករដ្ឋមន្ត្រីស្នើព្រះមហាក្សត្រតាមដំណើររបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ»។

លោកបន្ថែមថាវិសោធនកម្មច្បាប់នេះក៏ដោយសារតែពេលកន្លងមកច្បាប់មិនបានគិតគូរដល់អ្នកដែលត្រូវតុលាការហាមឃាត់នោះទេ ប៉ុន្តែពេលនេះការធ្វើវិសោធនកម្មច្បាប់នេះគឺបាន គិតគូដល់អ្នកត្រូវតុលាការកំពូលហាមឃាត់ផងដែរ ៕

 

 

Loading...