តំណាងរាស្ត្រ​មណ្ឌល​ស្ទឹង​ត្រែង​ជំរុញ​ឲ្យ​ខណ្ឌ​រដ្ឋបាល​ជលផល​អភិរក្ស​ពូជ​ត្រី​សំខាន់ៗ​នៅ​ភាគ​ខាងលើ​ទន្លេមេគង្គ​

​ ​
​ខេត្តស្ទឹងត្រែង​៖​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ស្ទឹង​ត្រែង​ ជំរុញ​ឲ្យ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត ​រួម​ជាមួយ​សហ​គម​ន៏​នេសាទ​ អភិរក្ស​ពូជ​ត្រី​សំខាន់ៗ​នៅ​ទន្លេមេគង្គ​លើ​ ដើម្បី​រក្សា​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយៗ​ បាន​ស្គាល់​និង​ធ្វើ​ឲ្យ​ធនធាន​មច្ឆជាតិ​សំបូរ​ឡើង​វិញ​ កុំ​ឲ្យ​ពូជ​ត្រី​សំខាន់ៗ​ទាំងនោះ​បាត់បង់​អស់​តទៅ​ទៀត​ ។​

​ក្នុង​ទិវា​មច្ឆា​ជាតិ​ លែង​កូន​ត្រី​ចំនួន​៥​ម៉ឺន​ក្បាល​នៅ​បឹង​ធម្មជាតិ​អូរ​ពុ​ឃុំ​កំ​ភុ​ន​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង​ កាលពី​ថ្ងៃ​៤​កក្កដា​ម្សិលមិញ​លោក​ឡូយ​សូ​ផាត​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ស្ទឹង​ត្រែង​មាន​ប្រសាសន៍​ថា​ខេត្តស្ទឹងត្រែង​មាន​ទន្លេ​ចំនួន​៤​ដែល​ជា​តំបន់​ជំរក​ពូជ​ត្រី​សំខាន់ៗ​ពង​កូន​ហើយ​ពូជ​ត្រី​ទាំងនេះ​សំបូរ​នៅ​តាម​អន្លង​អភិរក្ស​ ដូច​ជា​ត្រី​ក្របី​ ត្រី​ប៉ា​សេ​អ៊ី​ត្រី​ខ្យា​ត្រី​ត្រ​នេ​ល​ត្រី​រាជ​ត្រី​បុ​ង​ឡាវ​ត្រី​ប្រា​ធំ​ត្រី​ត្រសក់​ត្រី​ស្ទក់​ត្រី​ត្រចៀកដំរី​ត្រី​ខ្លាត្រី​រមាស​ត្រី​ប៉ា​វ៉ា​មុខ​១​មុខ​២​ត្រី​ព្រួល​ត្រី​ក្អែក​ពូក​ត្រី​ឆ្កោក​និង​ត្រី​សណ្តាយ​ជាដើម​។​ល​។​

​លោក​អ្នកតំណាង​រាស្ត្រ​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ដើម្បី​រក្សា​បាន​ពូជ​ត្រី​ទាំងនេះ​ឲ្យ​ស្ថិត​នៅ​គង់វង្ស​កុំ​ឲ្យ​ផុត​ពូជ​ស្នើ​ឲ្យ​មន្ត្រី​ជលផល​បង្កើន​កិច្ចសហការ​ ជាមួយ​អាជ្ញាធរ​គ្រប់​មូលដ្ឋាន​រួម​គ្នា​ទប់ស្កាត់​បទល្មើស​នេសាទ​ខុសច្បាប់​ ការ​ប្រើ​ឧ​បករ​ណ៏​ឆក់​ គ្រឿងផ្ទុះ​ និង​សារធាតុពុល​គ្រប់​ប្រភេទ​ឲ្យ​បានជា​ប្រចាំ​។​ លោក​ថា​ ម្សិលមិញ​គ្រាន់តែ​ខ្ញុំ​ឈប់​មើល​ពីលើ​ស្ពាន​មេគង្គ​ខាងក្រោម​ទូក​អ្នកនេសាទ​ដែល​នៅ​បណ្តែត​តាម​ទន្លេ​រហូត​ដល់​ទៅ​ក្បាលកោះ​ស្រ​ឡាយ​រាប់​ទៅ​៣០​ទូក​ហ្នឹង​នៅ​មិន​ទាន់​រាប់​ខាងលើ​ផង​ សួរ​ទៅ​៣០​ទូក​ទៀត​ខ្ញុំ​ថា​ច្រើន​បងប្អូន​គេ​មក​ប្រាប់​ខ្ញុំ​ថា​គ្មាន​ច្រើន​អី​ទេ​លោក​ថ្ងៃ​ហ្នឹង​វា​អត់​មាន​ភ្លៀង​បើ​មាន​ភ្លៀង​ធ្លាក់​វិញ​ ទូក​មាន​ជាង​១០០​ឯណោះ​ សួរ​ថាបើ​បងប្អូន​ចាប់​អ​ញ្ចឹ​ង​ បាន​ន័យ​ថា​វា​ចង់​អស់ហើយ​ថ្ងៃក្រោយ​កូនចៅ​យើង​បន្ទោស​យើង​មិនដឹង​ថា​ម៉េច​ទេ​ចាំ​មើល​ថ្ងៃក្រោយ​តទៅ​ទៀត​ ។​

​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ស្តីទី​ លោក​ទំ​ នី​រ៉ូ​ បាន​លើក​ឡើង​ថា​ កន្លង​មក​មន្ត្រី​ខណ្ឌ​ជលផល​បាន​ផ្សព្វផ្សាយ​ច្បាប់​ជលផល​ និង​ប្រកាស​ឲ្យ​អ្នកនេសាទ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួ​សារបាន​ទូលំទូលាយ​ដល់​ពួក​គាត់​ជា​រៀង​រាល់​ឆ្នាំ​ ជា​ពិសេស​ នៅ​ពេល​ជិត​ដល់​រដូវ​បិទ​នេសាទ​។​លោក​ថា​ ប្រជា​អ្នកនេសាទ​ មិន​ទាន់​បាន​ភ្ញាក់រលឹក​ស្រឡាញ់​ធនធាន​មច្ឆា​ជាតិ​បាន​គ្រប់​គ្នា​ទេ​ នៅ​មាន​អ្នកខ្លះ​លួច​ប្រើ​ឧបករណ៍​ខុសច្បាប់​ ហើយ​នៅ​ដើមឆ្នាំ​២០១៦​នេះ​ខណ្ឌ​ជលផល​រួម​ជាមួយ​ឆ្មាំ​ទន្លេ​ បង្ក្រាប​បទល្មើស​បាន​៣​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​បញ្ជូន​ទៅ​តុលាការ​ វត្ថុ​តាង​មង​មាន​ប្រវែង​ជាង​២​ម៉ឺន​ម៉ែត្រ​ក្បាល​ឆក់​២​គ្រឿង​អា​គុយ​២​ថ្នង​១​ទូក​ម៉ាស៊ីន​១​គ្រឿង​ថ្នាំ​បំពុល​ និង​ឧបករណ៍​ប្រើប្រាស់​ខុសច្បាប់​ផ្សេងៗ​មួយ​ចំនួន​ទៀត​ ត្រៀម​និង​ធ្វើការ​ដុត​កំទេច​ចោល​ ។​

​លោកនាយ​ខណ្ឌ​ស្តីទី​បាន​អះអាង​ថា​លោក​និង​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជល​ទាំងអស់​នឹង​ខិតខំ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ឲ្យ​មាន​ប្រសិទ្ធភាព​ ក្នុង​ការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ ដើម្បី​រួម​គ្នា​ការពារ​ធនធាន​មច្ឆា​ជាតិ​ឲ្យ​សំបូរ​ឡើង​វិញ​ ជា​ពិសេស​ការពារ​ពូជ​ត្រី​ប៉ា​សេ​អ៊ី​ដែល​មាននៅ​ក្នុង​ខេត្តស្ទឹងត្រែង​។​

​សូម​ជម្រាប​ថា​ជាមួយនឹង​ការ​ប្តេជ្ញា​នេះ​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹង​ត្រែង​បាន​លែង​កូន​ត្រី​ក្រាញ់​ចំនួន​២​ម៉ឺន​ក្បាល​កូន​ត្រី​ឆ្ពិន​២​ម៉ឺន​ក្បាល​និង​កូន​ត្រី​ក្រ​ហែ​១​ម៉ឺន​ក្បាល​ទៅ​ក្នុង​បឹង​ធម្មជាតិ​ទំនប់​អូរ​ពុ​នៅ​ក្នុងភូមិ​ កំ​ភុ​ន​ ឃុំ​កំ​ភុ​ន​ស្រុក​សេ​សាន​ជា​ការ​បង្ហាញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ រួម​គ្នា​ថែរក្សា​មច្ឆា​ជាតិ​ ដែល​ខេត្តស្ទឹងត្រែង​ចាប់​បិទ​រដូវ​នេសាទ​ពី​ថ្ងៃ​ទី​១​មិថុនា​ជា​រៀង​រាល់​ឆ្នាំ​ ៕​ បក្សី​ជាយ​ដែន​

002

001

005

IMG-20160704-WA0072

003

004

IMG-20160704-WA0066

IMG-20160704-WA0067

IMG-20160704-WA0071

IMG-20160704-WA0070

IMG-20160704-WA0069

Loading...

Leave a Reply

Your email address will not be published. Required fields are marked *