តំណាងសហគមន៍៤ភូមិក្នុងឃុំសេដា ស្រុកលំផាត់បានច្រានចោលការចោទប្រកាន់ករណីផ្ទុះការវាយប្រហារទៅលើលោកឆន ផល្លាក្នុងពិធីបើកវេទិកាសាធារណ:

(រតនគិរី)÷ តំណាងសហគមន៍ចំនួន៤ភូមិរួមមាន: ទី១ ភូមិសាមុត្រលើទី២ ភូមិសាមុត្រក្រោម ទី៣ ភូមិថ្មី និងទី៤ ភូមិកែងសាន់ ស្ថិតក្នុងឃុំសេដាស្រុកលំផាត់ ខេត្តរតនគិរី នៅមុខសាលាឃុំសេដា កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង១១និង៣០នាទីបានច្រានចោលពាក្យចោទប្រកាន់ មូលបង្កាច់បង្ខូចដោយពុុំមានហេតុផលពិតប្រាកដមកលើប្រជាពលរដ្ឋរាប់រយនាក់ផ្ទុះកំហឹងហើយព្រួតគ្នាទៅវាយធ្វើទារុណកម្មយ៉ាងព្រៃផ្សៃមកលើបុរសម្នាក់ដែលគេស្គាល់ឈ្មោះ ឆន ផល្លា បង្កឲ្យមានរបួសស្នាមរហូតដល់ដឹកបញ្ជូនទៅសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តនោះ។

ការចោទប្រកាន់ខាងលើនេះមិនត្រឹមតែវាយប្រហារមកលើប្រជាសហគមន៍ទាំង៤ភូមិប៉ុណ្ណោះទេគឺថែមទាំងបានវាយប្រហារទៅលើកងកម្លាំងសមត្ថកិច្ចនគរបាល អាជ្ញាធរមូលដ្ឋានជាពិសេសមានលោកអភិបាលស្រុកលំផាត់ផ្ទាល់ដែលលោកចុះទៅបើកកម្មពិធីវេទិការសាធារណ: កាលពីថ្ងៃទី៨ ខែកក្កដាឆ្នាំ២០២០កន្លងទៅនេះ។

ធ្វើឲ្យប៉ះពាល់កិតិ្តយសថ្នាក់ដឹកនាំយ៉ាងធ្ងន់ធ្ងរដែលពុំគួរលើកលែងទោសឲ្យបានឡើយ។
តំណាងសហគមន៍ភូមិទាំង៤បានលើកឡើងពីរឿងដើមចមថា
ក្នុងពិធីបើកវេទិការសាធារណ:កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នោះ ដោយវត្តមានពីលោក នូ ថេរ អភិបាលគណ:អភិបាលស្រុកលំផាត់ផ្ទាល់ លោកមេឃុំសេដា មេភូមិទាំង៤និងប្រជាពលរដ្ឋដែលបានអញ្ចើញចូលរួមប្រមាណជិត១០០នាក់។

តំណាងសហគមន៍ដដែលបន្តថា ប្រធានបទដែលតម្រូវឲ្យមានការលើកឡើងផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋបានយល់ដឹងក្នុងឱកាសនោះមាន៧ចំណុចរួមមាន:
១.ការអនុវត្តតួនាទីរបស់រដ្ឋបាលឃុំសង្កាត់
២.ការអនុវត្តតួនាទីរបស់រដ្ឋបាលក្រុងស្រុក
៣.ការផ្តល់សេវារបស់វិស័យសុខាភិបាល
៤.ការផ្តល់សេវារបស់វិស័យអប់រំ
៥.ការផ្តល់សេវារបស់វិស័យយេនឌ័រ
៦.ការផ្តល់សេវារបស់វិស័យសន្តិសុខសណ្តាប់ធ្នាប់និងទី
៧.ការផ្តល់សេវារបស់វិស័យកសិកម្ម។

ដោយឡែកស្របពេលពិធីគណះកម្មាធិការថ្លែងសន្ទរកថាចប់ ក៏លេចចេញឈ្មោះ ឆន ផល្លា ក្រោកឈរទាញកញ្ឆក់យកក្បាលមេក្រូមកនិយាយតែឯងឆ្កុយ…
ដោយគេលើកឡើងគាស់រំលើុង អំពីបទល្មើសការកាប់បំផ្លិចបំផ្លាញធនធានធម្មជាតិព្រៃឈើតាំងពីឆ្នាំ២០១៦ ធ្វើការវាយប្រហារមកលើអាជ្ញាធរគ្រប់ជាន់ថ្នាក់ថាបានឃុបឃិតគ្នាបើកដៃឲ្យជនជាតិវៀតណាមចូលមកកាប់ទន្ទ្រានព្រៃជាដើម។ល។ទៅវិញ និងប្រើប្រាស់ទូរស័ព្ទដៃថតឡាយចំៗមុខគណះកម្មាធិការថែមទៀត។ធ្វើឲ្យកម្មពិធីមានភាពរញ៉េរញ៉ៃ ប្រាស់ចាក់ពីប្រធានបទទាំង៧ចំណុចទាំងស្រុង បង្កឲ្យផ្ទុះការមិនពេញចិត្តពីសំណាក់ប្រជាពលរដ្ឋជិត១០០នាក់ក៏នាំគ្នាហាមឃាត់ឲ្យបញ្ឈប់សកម្មភាពបញ្ចេញយោបល់ផ្តេសផ្តាស់បែបនោះ ក៏ដណ្តើមយកទូរស័ព្ទគាត់ឲ្យឈប់ថតឡាយតទៅទៀត។ គឺមិនមានការធ្វើទារុណកម្មផ្សេងៗឬវាយប្រហារមកលើរូបគាត់ដូចការចោទប្រកាន់តាមបណ្តាញសង្គមនោះឡើយ គឺមានតែជួយការពារសុវត្ថិភាពជូនគាត់ថែមទៀតផង។

ជុំវិញការអះអាងរបស់តំណាងប្រជាសហគមន៍ទាំង៤ភូមិបានបកស្រាយជូនក្នុងថ្ងៃកើតហេតុថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នោះ។
លោក ឆន ផល្លា ភេទប្រុសអាយុ៤១ឆ្នាំជនជាតិខ្មែរ មានស្រុកកំណើតខេត្តកំពង់ចាម បានមករស់នៅក្នុងភូមិសាមុត្រក្រោមជាង១០ឆ្នាំមកហើយ៕

Loading...