តំណាងសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា សន្យាលុបបំបាត់ការរើសអើងកីឡាករកីឡាការិនីចេញទៅប្រកួតក្រៅប្រទេស

ភ្នំពេញ៖ កញ្ញា តៃ លីដា អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបញ្ជាក់ប្រាប់អ្នកក្រុមអ្នកសាព័ត៌មានថា សហព័ន្ធរបស់ខ្លួននិងធ្វើការកែទម្រងដឹកនាំថ្មីក្នុងការជ្រើសរើសកីឡាករកីឡាការិនីចេញទៅចូលរួមប្រកួតនៅក្រៅប្រទេស។ ដោយលុបបំបាតទាំងស្រុងចំពោះការរើសអើង គ្រូសារនិយ័ម បក្សពួកនិយ័ម ការបង្កើតពួកក្នុងបក្ស នៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ខណៈដែលសហព័ន្ធមួយនេះ បានរងនូវការរិះគន់ខ្លាំង និងត្រូវគណៈកម្មាធិការជាតិ អូឡាំពិកធ្លាប់ភ្យូសកម្មភាពរយៈពេលផងដែរ។

កញ្ញាអគ្គលេខាធិការបញ្ជាក់ថា បច្ចុប្បន្នសហព័ន្ធបានជំរុញ និងបង្កើនការហ្វឹហាត់យ៉ាងខ្លាំងមែនទែនចំពោះក្រុមកីឡាការិនីជម្រើសជាតិឈុតធំ ដោយមានទាំងការបញ្ជូនទៅប្រកួតក្រៅប្រទេសដើម្បីដកស្រង់បទពិសោធន៍ និងការហ្វឹកហាត់ជាមួយគ្រូបរទេសដែលសហព័ន្ធស្មើរសុំពីក្រសួងអបរំយុវជននិងកីឡា។សហព័ន្ធមិនចង់បានកីឡាករកីឡាការិនីដែលជ្រើសចេញតាមខ្សែរយៈបក្សពួកឲ្យទៅចូលរួមប្រកួតនៅក្រៅប្រទេសឡើយ។សហព័ន្ធនិងផ្តល់ឱកាសស្មើៗគ្នា សម្រាប់កីឡាករកីឡាការិនីមានសមត្ថភាពពិតៗចេញពីការប្រកួតថ្នាក់ជាតិ ដោយមានគុណផលខ្ពស់សម្រាប់អនាគត។

កញ្ញា តៃ លីដា បានអះអាងថា “សម្រាប់នាងខ្ញុំបើនិយាយថាយកតាមខ្សែរយៈដោយជ្រើសរើសអ្នកនេះឬអ្នកនោះយកទៅប្រកួតនៅលើឆាកអន្តរជាតិនោះយើងមិនបានធ្វើចឹងទេ ព្រោះនាងខ្ញុំធ្វើទៅតាមភាពយុត្តិធម៌ ចេញពីការប្រកួតជើងឯកគឺមានសិទ្ធិចូលរួមនៅក្នុងការប្រកួតដោយផ្ទាល់តែម្តង។ យើងមិនអាចនិយាយថាគាត់ឈ្នះហើយដកគាត់ចេញដាក់អ្នកផ្សេងអត់បានទេ គឺសហព័ន្ធត្រូវការពង្រឹងវិន័យនេះ ត្រូវការគុណភាព ហើយត្រូវតែលប់បំបាត់ការងារដែលគេហៅថា និយមបក្សពួកនេះឲ្យខាងតែបានតែម្តង”។

អគ្គលេខាធិការរូបនេះបន្ថែមថា ប្រសិនបើយើងជ្រើសរើសដោយមិនមានការនិយមបក្សពួកកីឡាករកីឡាការិនីយើងមានទឹកចិត្តក្នុងការប្រកួតដណ្តើមយកមេដាយជូនជាតិអស់ពីសមត្ថភាព។ ព្រោះគាត់គិតថាឲ្យតែគាត់មានសមត្ថភាពយកឈ្នះបានក្នុងការប្រកួតជើងឯកថ្នាក់ជាតិនិងទទួលបានឱកាសហ្វឹកហាត់ឬក៏មានឱកាសបានចេញទៅប្រកួតនៅក្រៅប្រទេស ដោយគ្មានការបារម្ភដូចមុនឡើយ។រាល់សំណើររឿងអយុត្តិធម៌ណាមួយដែលកីឡាករកីឡាការិនីដាក់ស្នើរសុំមកដល់នាងខ្ញុំ និងពិនិត្យមើលភ្លាមមិនឲ្យមានបញ្ហាថ្នាំងថ្នាក់ដូច ពេលកន្លងទៅ។

សូមបញ្ជាក់ថា អត្តពលិកកីឡាវាយកូនឃ្លីលើតុកម្ពុជាត្រូវបានក្រសួងអប់រំយុវជននិងកីឡា សហការជាមួយ NOCC តាមរយៈសហព័ន្ធនិងបញ្ជូលកីឡាករកីឡាការិនីឲ្យទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី១៩ដល់ថ្ងៃទី៣១ខែសីហាឆ្នាំ២០១៧នេះ ចំនួន៨រូប ក្នុងនោះថ្នាក់ដឹកនាំម្នាក់ គ្រូ២នាក់ និងកីឡាករ៥នាក់ ៕

Loading...