តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ អញ្ជើញសាកសួរសុខទុក្ខនិងប្រគល់ថវិកាបេឡាមរណៈសង្រ្គោះជូនដល់គ្រួសារសពសមាជិកមរណៈ

ភ្នំពេញ៖ លោកស្រី មុំ ចាន់ដានី អនុប្រធានប្រចាំការគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញសាកសួរសុខទុក្ខនិងប្រគល់ថវិកាបេឡាមរណៈសង្រ្គោះជូនដល់គ្រួសារសពសមាជិកសមាគមមរណៈ០១នាក់ដែលសពឈ្មោះម៉ឺន វាសនា ទទួលមរណៈភាពដោយរោគាពាធ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅខេត្តឧត្តរមានជ័យ សពត្រូវបានគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីនៅខេត្តកំពង់ធំ។

​លោកស្រី មុំ ចាន់ដានី អនុប្រធានប្រចាំការគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ក៏បានលើកឡើងពាំនាំនូវការចូលរួមរួមរំលែកទុក្ខដ៏ក្រៀមក្រំពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ជាមួយក្រុមគ្រួសារសព។ ជាពិសេសសមាគមចូលរួមសោកស្តាយនូវការបាត់បង់យទ្ធជនដែលមានស្នាដៃនិងគុណបំណាច់ដ៏ធំធេងចំពោះជាតិនិងមាតុភូមិធ្លាប់បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាអនុវត្តគោលនយោបាយឈ្នះឈ្នះដែលនាំឱ្យប្រទេសកម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាពនិងមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។  ប្រជាជនរស់នៅក្នុងជីវភាពកាន់តែល្អប្រសើរ និងមានសិទ្ធិសេរីភាពសព្វបែបយ៉ាងនៅក្រោមដំបូលសន្តិភាព។

​លោកស្រីអនុប្រធានប្រចាំការក៏បានណែនាំដល់គ្រួសារសពសមាជិកខាងលើត្រូវបន្តចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយគ្រប់កាលៈទេសៈរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខនិងការរស់នៅរបស់អតីតយុទ្ធជន ដោយមិនបោះបង់បងប្អូនចោលនោះឡើយ។លោកស្រីនិងសហការីក៏បានប្រគល់ថវិកាបេឡាមរណៈសង្រ្គោះចំនួន៤លានរៀល, ថវិការបស់ឯកឧត្តម ប្រធានគណៈកម្មាធិការសមាគមចំនួន២លានរៀល, ថវិកា ប្រធានកិត្តិយសនិងប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌប្ញស្សី៣០ម៉ឺនរៀល និងថវិកាលោកស្រី អនុប្រធានប្រចាំការគណៈកម្មាធិការសមាគមចំនួន៥០ម៉ឺនរៀល រួមនិងគ្រឿងឧបភោគបរិភោគ មួយចំនួនទៀតជូនដល់គ្រួសារសព ដើម្បីយកទៅចាត់ចែងធ្វើបុណ្យសព០៧ថ្ងៃតាមប្រពៃណី៕
​ 

Loading...