តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បរិច្ចាគថវិកាប្រមាណ ជាង១៧លានរៀល ដោយស្ម័គ្រចិត្តជូនរាជរដ្ឋាភិបាល

(ខេត្តកំពង់ធំ)៖ ថវិកាចំនួន១៧លាន ៩សែនរៀល ត្រូវបានកងកម្លាំងនៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បរិច្ចាគដោយស្ម័គ្រចិត្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងដើម្បីការពារជំងឺកូវីដ-១៩។ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវរបស់កងព័ទជើងគោក នៃកងយោធពលខេមរភូមិន្ទ កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ។

តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មេបញ្ជាការគ្រប់កងឯកភាព និងស្ថាប័នចំណុះរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោម​អធិបតី​ភាព ឧត្តមសនីយ៍ទោ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ ដើម្បីផ្សព្វផ្សាយសេចក្តីជូនដំណឹង របស់បញ្ជាការដ្ឋានយោធភូមិភាគទី៤ ក្នុងការបរិច្ចាកថវិកាផ្ទាល់ខ្លួនដោយស្ម័គ្រចិត្ត និង​តាម​លទ្ធភាព​ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ចំណុះតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ បាន​មានទឹកចិត្តប្រកបដោយសោមនស្សរីករាយក្នុងការស្មោះស្ម័គ្របរិច្ចាគថវិកាផ្ទាល់ខ្លួន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយបងប្អូនយោធិនយើងបានលះបង់ថវិកាផ្ទាល់ខ្លួនតាមលទ្ឋភាពរបស់យោធិនម្នាក់ៗ​ សរុប​ថវិកា​រួម​បាន​ចំនួន ១៧,៩០០,០០០​៛ ដេីម្បី​រួមចំណែកជាមួយរាជរដ្ឋាភិបាល​ក្នុង​ការ​ទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។

ឧត្តមសេនីយ៍ទោ សោម​ ស៊ុន ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលបានស្មោះស្ម័គ្រ​ប្រកបដោយ​ទឹកចិត្តជ្រះថ្លាក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងការពារកូវីដ-១៩ សម្រាប់ចាក់ជូនកងកម្លាំងប្រដាប់អាវុធ​ គ្រប់ប្រភេទ មន្ត្រីរាជការដែលមានហានិភ័យខ្ពស់ក្នុងការអន្តរាគមន៍បម្រើប្រជាជន​ និងជំហានបន្តបន្ទាប់ដើម្បីចាក់ជូនប្រជាពលរដ្ឋនៅក្នុងទូទាំងប្រទេសផងដែរ៕

Loading...