តំបន់ប្រតិបត្តិការសឹករងចំនួន០២បន្ថែមទៀត ទទួលបានការយកចិត្តទុកដាក់ពីសំណាក់មេបញ្ជាការកងទ័ពជើងគោក

(ភ្នំពេញ)៖ អង្ករសរុប ០៨តោន និងមីចំនួន ៤០០កេស ដែលជាអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រូវបាននាំយកទៅប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងខេត្តចំនួន០២។

តំបន់ប្រតិបត្តិការសឹករងកំពង់ធំទទួលបានអង្ករ ០៣តោន និងមីចំនួន ២០០កេស និងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ទទួលបានអង្ករ០៥តោន មីចំនួន និង២០០កេស ។ អំណោយទាំងនេះគឺសម្រាប់អង្គភាពទាំងពីរយកទៅប្រើប្រាស់ និងផ្គត់ផ្គង់សម្រាប់ការងារសមាគមអតីតយុទ្ធជន។
 
ក្នុងនាមតំបន់ប្រតិបត្តិការសឹករងខេត្តទាំងពីរ ឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន និងបងប្អូនអតីតយុទ្ធជនទាំងអស់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ ព្រមទាំងជីវភាពរស់នៅ និងដោះស្រាយការលំបាកចំពោះមុខរបស់យោធិន ក៏ដូចជាអតីតយុទ្ធជនជាបន្តបន្ទាប់៕

Loading...