តំបន់អតីតសមរភូមិសង្រ្គាមចុងក្រោយសំឡូត នឹងទទួលបានផ្លូវចាក់កៅស៊ូប្រើប្រាស់លើកដំបូងនៅពេលខាងមុខតភ្ជាប់ពីព្រំដែនកម្ពុជា -ថៃ

ខេត្តបាត់ដំបង៖ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលជាអតីតតំបន់សមរភូមិសង្រ្គាមរឹងមាំចុងក្រោយ គ្រប់គ្រងដោយអតីកងទ័ពខ្មែរក្រហម ចាប់តាំងបញ្ចប់សង្រ្គាមទាំងស្រុងរួចមក ស្រុកមួយនេះ គេសង្កេតឃើញមិនទាន់មានផ្លូវចាក់កៅស៊ូប្រើប្រាស់នោះទេ ។ កន្លងមក គេឃើញពលរដ្ឋប្រើប្រាស់ផ្លូវក្រាលគ្រួសក្រហម ធ្វើឱ្យពលរដ្ឋមានការលំបាកក្នុងការធ្វើ ដំណើរជាពិសេនៅ ខែប្រាំងដីហ៊ុយ ចំណែកខែវស្សាដីរអិល ។ ប៉ុន្តែនៅពេលខាងមុខនេះ ស្រុកសំឡូតនិងទទួលបានផ្លូវចាក់កៅស៊ូ១ខ្សែឈ្មោះថា ផ្លូវជាតិលេខ១៥៧៧ ជាសមិទ្ធិផលថ្មីមួយទៀតក្នុងតំណាក់កាលនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នសម្រាប់ឱ្យពលរដ្ឋប្រើប្រាស់លើកដំបូង នៅពេលខាងមុខនេះ ខណៈដែលដំណើរការសាងសង់ដោយក្រុមហ៊ុនចិនត្រូវគេរាយការណ៍ឱ្យដឹងថាបានសម្រេចចំនួនជិត៥០ភាគរយនោះហើយក្នុងប្រវែងផ្លូវជាង៥០km ។ ផ្លូវជាតិលេខ១៥៧៧តភ្ជាប់ពីចំណុចផ្លូវបំបែក ផ្លូវជាតិលេខ៥៧ត្រង់ចំណុចភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល រហូតដល់ ព្រំដែនកម្ពុជា-ថៃច្រកតំបន់៤០០ស្ថិតក្នុងភូមិឆករកា ឃុំសំឡូត ស្រុកសំឡូតសាងសង់ក្រោមក្របខណ្ឌ័ហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងទឹកប្រាក់ជាង៣៧លានដុល្លារ ។

ក្នុងដំណើរការសាងសង់ផ្លូវជាតិលេខ១៥៧៧ គេសង្កេតឃើញកាលពីថ្ងៃទី២០ ខែកក្កដា កន្លងទៅថ្មីៗនេះ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានធ្វើដំណើរចុះទៅត្រួតពិនិត្យការដ្ឋាននៃដំណើរសាងសង់ ក្រុមហ៊ុនរបស់ចិនដែលទទួលគម្រោងសាងសង់ផ្លូវមួយខ្សែនេះ ហើយសម្តេចក៏បានណែនាំដល់ក្រុមហ៊ុន ត្រូវពន្លឿនការសាងសង់ឲ្យបញ្ចប់តាមការគ្រោងទុកនៅពេលខាងមុខនេះ ហើយធ្វើយ៉ាងណាសាងសង់ផ្លូវប្រកបដោយគុណភាពខ្ពស់តាមស្តង់ដាបច្ចេកទេសត្រឹមត្រូវដើម្បីទុកប្រើប្រាស់បានគង់វង្សយូរអង្វែង ។

សូមបញ្ជាក់ថា ផ្លូវលេខ១៥៧៧បានបើកដំណើរសាងសង់កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥ គ្រោងនឹងកសាងរួចរាល់ជាស្ថាពរនៅចុងឆ្នាំ២០១៧ខាងមុខ ។ ផ្លូវជាតិលេខ១៥៧៧ គេចាត់ទុកថា ជាផ្លូវដែលមានសារៈសំខាន់នោះផងដែរ បំរើលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ រវាងប្រទេសកម្ពុជា- ថៃដែលគេមើលឃើញថាជាតំម្រូវការនិងឆ្លើយតបចាំបាច់របស់ប្រជាពលរដ្ឋសម្រាប់បំរើផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរនោះតែម្តង ៕ ពាយព្យ

byb (3)

byb (2)

byb (1)

byb (4)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *