តំបន់អភិរក្សដង្កៀបក្តាម នៃបឹងទន្លេសាបមានសត្វស្លាបជាច្រើនប្រភេទត្រូវបានការអភិរក្សយ៉ាងយកចិត្តទុកដាក់

ខេត្តបន្ទាយមានជ័យ៖ តំបន់អភិរក្សដង្កៀបក្តាម នៃបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តឃុំបា្រសាទ ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ដែលមានចម្ងាយពីស្រុកព្រះនេត្រព្រះជាង៤០km ត្រូវគេមើលឃើញថា មានសត្វស្លាបជាច្រើប្រភេទកំពុងត្រូវបានមន្រ្តីជំនាញនិងសហគមន៍នៅទីនោះ មានការអភិរក្សយ៉ាងយកចិត្តទុកដាក់ ទប់ស្កាត់ពីការតាមប្រម៉ាញ់របស់ជនខិលខូច ដើម្បីថែរក្សាឱ្យបានគង់វង្សយូរអង្វែង ។

សត្វស្លាបទាំងនោះ គេចាត់ទុកថាមានសក្កានុពលខ្ពស់ សម្រាប់ការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ នៅថ្ងៃខាងមុខដើម្បីមកទស្សនាកំសាន្តលេង ហើយប្រែក្លាយជាតំបន់ដាច់ស្រយ៉ាលកម្រមានមនុស្សទៅដល់ មកជាតំបន់ទេសចរណ៍ធម្មជាតិ ដែលជាទីគយគុណសម្រាប់ភ្ញៀវទេសចរមកទស្សនាសត្វស្លាបនោះ ។ លោក សួន សុខម៉ៅ នាយផ្នែករដ្ឋបាលជលផលព្រះនេត្រព្រះប្រាប់ឱ្យដឹងថា សត្វស្លាបចម្រុះនៅក្នុងតំបន់អភិរក្សដង្កៀបក្តាម គឺគេតែងសង្កេតឃើញមកប្រមូលផ្តុំរស់នៅទីនេះ ជាទីកន្លែងប្រភពទឹកសម្រាប់សត្វស្លាបចុះផឹកទឹក និងរកចំណីអាហារ ។

សត្វស្លាប ភាគច្រើនមគេឃើញមាននៅរដូវខែប្រាំង ចំណែករដូវវស្សាសត្វស្លាបទាំងនោះបានហើរគេចទៅតំបន់ផ្សេងៗទៀតក្នុងបឹងទន្លេសាបនោះដែរ។ លោកប្រាប់ឱ្យដឹងទៀតថា សត្វស្លាបជម្រុះទាំងនោះរួមមានសត្វកុក, សត្វរនៀលពណ៌, សត្វទង់, ត្រដក់ ,ក្រសា ក្រៀលខ្ចង ,មាន់ទឹក និងសត្វស្លាបច្រើនប្រភេទប្រភេទទៀមានតរហូតដល់រាប់ ។

សត្វទាំងស្លាបទាំងនោះត្រូវបានក្រុមសហគមន៍ ក៏ដូចជា ក្រុមមន្រ្តីជលផល បានតែងតែធ្វើការអភិរក្ស និងអប់រំណែនាំឱ្យពលរដ្ឋរស់នៅក្នុងតំបន់នោះ ចូលរួមការពារទប់ស្កាត់មិនឱ្យមានការបរបាញ់នោះឡើយ ។ មិនតែប៉ុណ្ណោះមានអង្គការអភិរក្សសត្វព្រៃក៏ធ្លាប់ចុះមកត្រួតពនិត្យនិងចុះធ្វើការផ្សព្វផ្សាយជូនដល់ពលរដ្ឋចូលរួមថែរក្សាសត្វស្លាបទាំងនោះផងដែរ ។

លោកបញ្ជាក់ឱ្យដឹងទៀតថា តំបន់អភិរក្សដង្កៀបក្តាម ជាតំបន់ទឹកលិច នៅរដូវវស្សាគេធ្វើដំណើរតាមទូក និងរដូវប្រាំងធ្វើដំណើរតាមម៉ូតូ និងគោយន្ត មិនសូវមានមនុស្សទៅដល់ទីនោះទេ ដោយសារផ្លូវលំបាក មិនទាន់មានការអភិវឌ្ឍន៍ ។ ក្រៅពីសត្វស្លាប តំបន់អភិរក្សដង្កៀបក្តាមក៏ជាទីកន្លែងអភិរក្សពូជន៍ត្រីផងដែរ ៕ ពាយព្យ

IMG_3474

Loading...

Leave a Reply

Your email address will not be published. Required fields are marked *