ត្រដរខ្យល់ ក៏ចុះទៅជួយ បណ្តាលឲ្យថប់ស្លាប់ ក្នុងអណ្តូងទាំង២នាក់

ខេត្តកំពង់ធំ ៖កម្មករពីរនាក់ស៊ីឈ្នួលស្តារអណ្តូងឲ្យប្រជាពលរដ្ឋក្នុងភូមិបាន ថប់ដង្ហើមស្លាប់ភ្លាមៗ ក្រោយពេលចុះដល់បាតអណ្តូង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង២០នាទីល្ងាច ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចក្បែរ ផ្សារថ្នល់បំបែក ស្ថិតក្នុងភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
តាមការឲ្យដឹងពីមន្ត្រីសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា មុនកើតហេតុបុរសរងគ្រោះទាំងពីរនាក់បានចុះស្តារអណ្តូងមួយកន្លែងឲ្យ អ្នកភូមិជាមួយគ្នាដោយទទួលកម្រៃបន្តិចបន្តួចប៉ុណ្ណោះ។ មន្ត្រីនោះបានបន្តថាមូលហេតុដែលធ្វើឲ្យជនរងគ្រោះទាំងពីរនាក់បាត់បង់ជីវិតនោះគឺដោយសារតែក្នុងអណ្តូងខ្វះអុកស៊ីសែន ដកដង្ហើមទើបបណ្តាលថប់ដង្ហើមជួបគ្រោះអកុសលបែបនេះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ ឆន ភេទប្រុស អាយុ៥៤ឆ្នាំ និងឈ្មោះ សាន គឹមសេង ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ។ ក្រោយពីបុរសពីរនាក់ស្លាប់ក្នុងអណ្តូង អត់មានអ្នកហ៊ានចុះជួយផ្ទាល់ទេ ប្រជាពលរដ្ឋបាននាំគ្នាយកខ្សែទាក់ដៃជនរងគ្រោះទាញមកលើទើបយកសពបាន។
បច្ចុប្បន្នសពបុរសទាំងពីរ កំពុងត្រូវបានក្រុមគ្រួសារ កំពុងរៀបចំធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋានរៀងៗខ្លួន៕

25-2-20161

Loading...

Leave a Reply

Your email address will not be published. Required fields are marked *