ត្រឡប់មកពីបោកខោអាវវិញ ត្រូវគេចាប់រំលោភ

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ត្រូវនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភសេពសន្វវ: បានសម្រេច កាលពីវេលាម៉ោង៤ ល្ងាចថ្ងៃទី៤ ខែឆ្នូ ឆ្នាំ២០១៧នៅត្រង់ចំណុចចម្ការស្វាយចន្ទីជនរងគ្រោះ ស្ថិតនៅភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

អធិការរងទទួលបន្ទុកសណ្តាប់ធ្នាប់សាធារណ: លោក ពុធ សាវី បានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៥ ខែឆ្នូនេះថា ជនរងគ្រោះឪពុកប្រើទៅបោកខោអាវម្នាក់ឯងនៅខាងក្រោយផ្ទះរបស់ខ្លួន ហើយត្រឡប់មកផ្ទះវិញជួបជនសង្ស័យចាប់រំលោភនៅចម្ការស្វាយចន្ទីបានសម្រេចតែម្តង។

លោកអធិការរងបានបន្តថា បន្ទាប់មកមានក្មេងម្នាក់បានប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពរំលោភសេពសន្វវ: ហើយក្មេងនោះបានរត់ទៅប្រាប់ឪពុកស្ត្រីរងគ្រោះ ហើយមកវាយទៅលើជនសង្ស័យ២ដំបង បានតេប្រាប់សមត្ថកិច្ចចុះមកឃាត់ខ្លួនតែម្តង។

ជនរងគ្រោះឈ្មោះ ធ . វ អាយុ២២ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ស្នាក់នៅក្នុងបន្ទុកឪពុកម្តាយហីេយនាងក៏មានសត្តិមិនគ្រប់ ។

ចំណែកជនសង្ស័យឈ្មោះ ធួយ ​ធឿន ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិឃុំជាមួយគ្នា។

ក្រោយកេីតហេតុសមត្ថកិច្ចនឹងគ្រូពេទ្យបានធ្វើកោសល្យវិច្ឆ័យទៅលើជនរងគ្រោះ ឃើញថា ជនសង្ស័យពិតជាបានចាប់រំលោភលើជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តចាត់វិធានការទៅតាមនិតិវិធីច្បាប់៕ ជាយដែន

Loading...