ត្រីបង្កងធម្មជាតិបានដាក់លក់នៅផ្សារក្រុងព្រៃវែង

( ព្រៃវែង ):; ជាធម្មតាឲ្យតែដល់រដូវទឹកឡើងមក ប្រជាពលរដ្ឋរស់នៅភូមិអន្លង់ទ្រា ឃុំព្រែកជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង សំបូរត្រីហូប ហើយសល់ពីនោះ យកត្រី បង្កងមកលក់ផ្សារក្រុងព្រៃវែង។

ប្រជាពលរដ្ឋរៀបរាប់ថា រដូវទឹកឡើង ត្រីសំបូរ អ្នកដាក់មងបានត្រី ដូចជា ក្រាញ់ កញ្ចុះ ឆ្លាំង ឆ្លាត កេស ខ្ជឹង អន្ទង់ បង្កង ជាដើម ដឹកតាមទូក យកមកលក់នៅផ្សារក្រុងព្រៃវែង ហើយត្រីស្រស់ៗនេះ ដាក់លក់មិនសល់ទេ ដ្បិត អ្នកទិញ ទទួលស្គាល់ថា ជាត្រីធម្មជាតិពិតៗ ។

ពលរដ្ឋបន្តថា ត្រីដាក់មង លប ជាត្រីល្អ មិនដូច ទីផ្សារខ្លះដាក់លក់ត្រីចិញ្ចឹម បន្លំថា ត្រីធម្មជាតិនោះទេ អ្នកស្រុកទីនេះ គ្មានត្រីចិញ្ចឹមលក់នោះទេ ហើយអ្នកនេសាទ នេសាទបានត្រីភ្លាម លក់ភ្លែត ដឹកតាមទូក រម៉ក មកលក់ លើទីផ្សារ ខណ: ត្រីដាក់លក់ បានបែងចែក ប្រភេទវា ងាយស្រួល អ្នកទិញពិសារ ដូចជាបត្រីក្រាញ់ កញ្ចុះ១kg លក់បាន១៥០០០រៀល ឡើងទៅ ត្រីឆ្លាំង ១kg ចាប់ពី ២ម៉ឺនរៀលឡើងទៅ ត្រីកេស ១kg តម្លៃលក់ចេញចាប់ពី ៤ម៉ឺនរៀល ហើយបង្កង១ kg ៨ម៉ឹនរៀល។

ប្រជាពលរដ្ឋបន្តថា ត្រីធម្មជាតិទីនេះ យកមកលក់ រង្វង់ ជាង១០ ថាស់ ដោយ១ថាស់ៗ មានត្រី រង្វង់១០ ទៅជាង៣០kg ហើយតាមរយ:pnn បើ បង ប្អូនណា ឆ្លងកាត់ខេត្តព្រៃវែង ក្រុងព្រៃវែង មេត្តា ចូលមកទិញត្រីផង ព្រោះវា ជាត្រីធម្មជាតិ៕

Loading...