ត្រឹមតែស្នងការរង ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ហ៊ានកាប់រានដីព្រៃឈើ របស់រដ្ឋរាប់រយហិកតាធ្វើកម្មសិទ្ធិ?

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ មានសេចក្ដីរាយការណ៍មកថា លោកឧត្ដមសេនីយ៍ត្រី ស៊ុំសារឿន ស្នងការរងស្នងការដ្ឋាននគរបាល ខេត្តឧត្ដរមានជ័យ ថាបានប្រើអំណាច និងតួនាទីរបស់ខ្លួន បញ្ច្រាសទិស របស់ប្រមុខរាជរដ្ឋាភិបាល និងបទបញ្ជាថ្នាក់លើ ដោយបានបញ្ជាអោយមន្រ្ដីក្រោមឱវាទ កាប់រានព្រៃឈើយកដីព្រៃឈើដែលជា សម្បតិ្តរដ្ឋ ដីកាដកហូតរក្សាការពារទុកជាសម្បត្តិរដ្ឋ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួននិងបក្ខពួក មកបង្កបង្កើនផលដាំដំណាំដើមស្វាយកែវល្មៀតនិងដើមតៀប រួចរាល់អស់រាប់ហិកតាដែលមានទីទាំងស្ថិតនៅក្នុងភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

បើតាមការអោយដឹងពីមន្រ្ដីរដ្ឋបាលព្រៃឈើ បានបញ្ជាក់ថាដីនេះត្រូវបានគ្រប់គ្រងដោយខណ្ឌ រដ្ឋបាលព្រៃឈើ និងបានប្រារព្ធធ្វើវិធីបុណ្យ ទិវាដាំកូនឈើចំនួនពីរលើករួចមកហើយ ។

បើយោងតាមរបាយការណ៍របស់ផ្នែករដ្ឋបាលព្រៃឈើស្រុកអន្លង់វែង បានបញ្ជាក់យ៉ាងច្បាស់ថា លោកស៊ុំ សារឿន បានបញ្ជាអោយមន្រ្ដីក្រោមឱវាទទៅធ្វើសកម្មភាពកាប់បំ​ផ្លាញព្រៃឈើ រុករានយកដីនោះដាំដំណាំធ្វើកម្មសិទ្ធិនិងដាំដំណាំស្វាយកែវល្មៀត ពិតប្រាកដមែន។

រហូតមកដល់បច្ចុប្បន្ននេះ ទីតាំងដីរបស់រដ្ឋចំនួន៥០០ហិកតានោះបានប្រែក្លាយទៅជាចំការដំណាំរបស់អ្នកមានអំណាចអស់ទៅហើយ ។

ប្រជាពលរដ្ឋនិងមន្រ្ដីរាជការនៅក្នុងខេត្ដឧត្ដរមានជ័យ បានសម្ដែងការហួសចិត្ត និងសោកស្ដាយយ៉ាងខ្លាំង ចំពោះការបាត់បង់ទ្រព្យសម្បត្តិរដ្ឋ និងទង្វើរបស់លោកឧត្ដមសេនីយ៍ត្រី ស៊ុំ សារឿន ដែលយកអំណាចនិងតួនាទីរបស់ខ្លួន អនុវត្ដន៍បញ្ច្រាសទិស របស់ ប្រមុខរាជរដ្ឋាភិបាលនិង ថ្នាក់ដឹកនាំ ដើម្បីផលប្រយោជន៍ខ្លួននិងបក្ខពួក។

ពលរដ្ឋនិងមន្រ្ដីរាជការមួយចំនួននៅក្នុងខេត្ដឧត្ដរមានជ័យ សូមអំពាវនាវ ទៅដល់សម្ដេចក្រឡាហោ មស ខេង រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ មេត្តាជួយមើលមន្រ្ដីខិលខូចក្រោមឱវាទ ផងទាន ?ដែលបានយកអំណាចនិងតួនាទី យកទៅរំលោភបំពានយកកម្មសិទ្ធិរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។

លោកឧត្ដមសេនីយ៍ត្រីស៊ុំ សារឿន បានបញ្ជាក់ថា ដីជាប់នឹងផ្លូវជាតិជាមួយដីឯកឧត្ដម សរ ថាវី​ អតិតចៅហ្វាយខេត្តឧត្ដរមានជ័យ ចំនួនបីហិកតា បានបង្កបង្កើនផលដាំដើមស្វាយនិងតៀបរួចអស់ហើយ៕

 

 

Loading...