ត្រួតពិនិត្យ​រដ្ឋបាល​ចំហរ​ ជួប​មុខសញ្ញា​ចាស់​បាញ់​តដៃ​ប៉ូលិស​

​ខេត្ត​ត្បូងឃ្មុំ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​ បាន​ត្រួតពិនិត្យ​រដ្ឋបាល​ចំហរ​ប្រទះ​ឃើញ​ មុខសញ្ញា​ចាស់​ បាញ់​តដៃ​ ដៃ​ជាមួយ​សមត្ថកិច្ច​ ត្រូវ​កម្លាំង​នគរបាល​បាញ់​វិញ​ រហូត​ចាប់ខ្លួន​បាន​ និង​ដកហូត​អាវុធ​ខ្លី​ កា​៥៤​មួយ​ដើម​ និង​ម៉ូតូ​ ហុងដា​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៣​មួយ​គ្រឿង​ ជា​វត្ថុ​តាង​ដែល​ជនសង្ស័យ​បាន​លួច​នា​ពេល​កន្លង​មក​ផង​ដែរ​។​

​លោក​សួ​ស​ ហ៊ា​ង​លី​ អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ថា​ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍​ ត្រី​ម៉ៅ​ ពៅ​ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ដែល​បាន​ចាត់វិធានការ​ឲ្យ​កម្លាំង​នគរបាល​ចេញ​ល្បាត​តាម​ភូមិសាស្ត្រ​ស្មុគស្មាញ​ដើម្បី​ពង្រីក​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​។​

​នៅ​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៤​ កម្លាំង​នគរបាល​បាន​ចេញ​ល្បាត​មក​ដល់​ម៉ោង​៨​និង​៣០​នាទី​ បានឃើញ​ម៉ូតូ​ ម៉ាក​ហុងដា​ សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៣​មួយ​គ្រឿង​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ មាន​លេខ​តួ​ និង​ម៉ាស៊ីន​ ៨៨១១៤៨០​ បញ្ឈរ​ទុក​នៅ​មាត់​ផ្លូវ​ នៅ​ចំណុច​ឡូត៍​កៅស៊ូ​លេខ​៩៥​ B​ ភូមិ​៨៧​ ឃុំ​ថ្ម​ពេជ្រ​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ ។​

​ពេល​នោះ​ ជនសង្ស័យ​ម្នាក់​បាន​លាក់ខ្លួន​ក្នុង​គុ​ម្ពោ​ធ​ព្រៃ​ក្បែរ​នោះ​បាន​ដា​កាំ​ភ្លី​ង​ខ្លី​ ម៉ាក​កា​ ៥៩​ចេញពី​ចង្កេះ​ បាញ់​២​គ្រាប់​សំដៅ​មក​លើ​សមត្ថកិច្ច​ តែ​សំណាងល្អ​គ្មាន​ន​របាល​ណា​ម្នាក់​រង​របួស​ឡើយ​។​ ខណៈនោះ​ សមត្ថកិច្ច​បាន​បាញ់​តដៃ​វិញ​ ឯ​ជនសង្ស័យ​ក៏​បាញ់​មក​លើ​កម្លាំង​សមត្ថកិច្ច​១​គ្រាប់​ទៀត​ ភ្លាម​នោះ​កម្លាំង​ល្បាត​ក៏​បាន​ហៅ​កម្លាំង​បន្ថែម​ហ៊ុំ​ព័ទ្ធ​កន​ន្លែ​ង​កើតហេតុ​ហើយ​បាញ់​គំរាម​ជនសង្ស័យ​ឲ្យ​ចេញ​សារភាព​។​

​លោក​អធិការ​ សួ​ស​ ស៊ា​ង​លី​ បាន​បន្ត​ថា​ ដោយ​គ្មាន​ជម្រើស​ មិន​អាច​តដៃ​ជាមួយ​សមត្ថកិច្ច​បាន​ ជនសង្ស័យ​ក៏​បាន​លើកដៃ​ទម្លាក់​កាំភ្លើង​ចុះ​ ចេញ​មក​សារភាព​ ។​

​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ​ អ៊ិ​ត​ សក្ក​ដា​ ហៅ​ម៉ិះ​ ហៅ​ល្មិះ​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ផ្លុ​ង​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​ ។​ជន​នេះ​បាន​បន្ត​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ខ្លួន​បាន​ទិញ​ម៉ូតូ​ម៉ាក​ហុងដា​ សេ​ ១២៥​ ស៊េរី​ឆ្នាំ​២០១៣​ពី​មិត្ត​ភ័ក្តិ​នៅ​ភ្នំពេញ​ក្នុង​តម្លៃ​៨០០​ដុល្លារ​ (​ជា​ម៉ូតូ​កាច់​សោ​ ព្រោះរ​ន្ទ​សោ​ត្រូវ​ខូច​ខ្ទេច​)​ រួច​ក៏​ជិះ​មក​កំពង់ចាម​ ចូល​មក​ដល់​ទឹកដី​ត្បូងឃ្មុំ​ ពេល​មក​ដល់ក​ន្លែ​ត​កើតហេតុ​ ក៏​ឈប់​ចូល​ទៅ​បត់ជើង​ ក៏​បាន​ជួប​ប៉ូលិស​ ហើយ​ក៏​បាញ់​ត​វិញ​ ។

​នគរបាល​បាន​បញ្ជាក់​ថា​ ជនសង្ស័យ​នេះ​ជា​មុខសញ្ញា​ចាស់​ ត្រូវ​ជាប់ចោទ​៣​ករណី​គឺ​ ប្រើប្រាស់​អាវុធ​ខុសច្បាប់​ ប៉ុនប៉ង​ធ្វើឃាត​សមត្ថកិច្ច​ និង​ទទួលផល​ចោរកម្ម​ ។​ ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ដើម្បី​បំពេញ​សំណុំ​ឯកសារ​តាម​នីតិវិធី​ត្រៀម​បញ្ជូន​ទៅ​កាន់​តុលាការ​ ៕​ សុ​ភ័​ណ្ឌ​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *