ត្រ​ឡប់​មក​ពីរត់​ម៉ូតូ​ឌុបវិញ ​សង្ស័យ​​​ខ្យល់​​គ​​ដេក​​ស្លាប់​​​​នៅ​​ក្នុង​​បន្ទប់​​ផ្ទះ​​ជួល​​​

​ភ្នំពេញ: បុរសប្រកបរបរជាអ្នករត់ម៉ូតូឌុបម្នាក់​វិលត្រឡប់មកពីរត់ឌុបវិញមិនស្រួលខ្លួន សង្ស័យ​ខ្យល់គ​ដេកស្លាប់បាត់បង់ជីវិត​នៅក្នុងបន្ទប់ផ្ទះ​ជួ​ល​ ​លេខS១២ ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​ ។ រហូតដល់អ្នកស្នាក់នៅក្បែរខាង​ដើរឆ្លងកាត់មុខ​បន្ទប់ប្រទះ​​ដឹង ទើប​បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៤០នាទី យប់ថ្ងៃទី៣ ខែតុលាឆ្នាំ២០១៥ ​។

តាមប្រភពរាយការណ៏ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះយ៉េត វ៉ៃ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅ បន្ទប់ជួលកន្លែងកើតហេតុ​ខា​ងលើ​  មានស្រុកកំណើត​ភូមិព្រែកតារ័ត្ន ឃុំបាដាវ ស្រុកពារាំង ខេត្តព្រៃវែង ។ ប្រភព​អ្នកជិតខាងបានឱ្យដឹថា មុនមានការភ្ញាក់ផ្អើលកាលពីរ​សៀ​ល​​ថ្ងៃទី០៣ខែតុលាឆ្នាំ២០១៥ គេឃើញជនរងគ្រោះជិះម៉ូតូវិលមកីរត់ឌុប​​ចូលផ្ទះវិញពីភ្លឺ ។ ខុសប្លែកពីសព្វមួយដងដែលជនរងគ្រោះជាទូទៅ ប​ន្ទា​ប់​ពីចេញ​ទៅរត់ម៉ូតូឌុប ឃើញពេលព្រលប់ឬទល់យប់ទើបចូលបន្ទប់សម្រាក ​តែសម្រាប់ថ្ងៃនេះគេឃើញជនរងគ្រោះ ចូលបន្ទប់សម្រាកតាំងពី មេ​ឃនៅមានពន្លឺ ​ដោយត្អូញ​ត្អែថាមិនស្រួលខ្លួន ។ ហើយក៏ចូលទៅដេកសម្រាកបាត់ទៅ ទាំងមិនបានបិទទ្វារផង  ក៏គ្មានអ្នក​ណា​ចា​ប់​អារម្មណ័ដែរ ​លុះដល់វេលាម៉ោងខាងលើ កម្មករ-កម្មការនី ក៏ដូចជាអ្នកស្នាក់នៅក្បែរខាង ដើរឆ្លងកាត់ម្តងជាពីរដងមិនឃើញជនរងគ្រោះងើបសោះ ក៏ដើរ​ទៅ​អើ​​ត​មើលឃើញ​ដេកមិនកម្រើកសោះ សង្ស័យស្រែកប្រាប់កូនក្មួយ ស្នាក់នៅបន្ទប់ក្បែរៗគ្នានោះ ទៅស្ទាបមើលទើបដឹងថា ជនរងគ្រោះ បានដេក​ស្លាប់បាត់ទៅហើយ ទើបភ្ញាក់ផ្អើលតែម្តង ។

ប្រភពនៅកន្លែង បានឱ្យដឹងថា បន្ទាប់ពីដឹងថា ជនរងគ្រោះ ដេកស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់អាជ្ញាធេ និងសមត្ថកិច្ចឱ្យចុះមក​ធ្វើកា​រ​ពិនិត្យ និងកោសលវិច័យ  ។ តាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ បានស្លាប់បាត់ជីវិត ក៏ដោយសារ អាការ:ខ្យល់គ ពុំមានពាក់ព័ន្ធទៅនឹងបទ​ល្មើស​អ្វីឡើយ រួចប្រគល់ឱ្យសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រណីឯស្រុកកំណើត ៕

2015_10_04_08_15_39 2015_10_04_08_15_39_1 2015_10_04_08_15_39_2 2015_10_04_08_15_39_3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *